ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ថៃ បញ្ជូន​ពលរដ្ឋ​ខ្មែរ​​៥​នាក់ មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ ពាក់ព័ន្ធ​ករណី​ឆ្លងដែន​ខុសច្បាប់ កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ ​៖ អាជ្ញាធរ​ថៃ ​បា​ន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៥​នាក់​ តាម​ច្រក​អន្តរជាតិ​ជាំ កាលពី​វេលា​ម៉ោង​១៧​និង​៥០​នាទី​ល្ងាច ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ/ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ចំនួន​៥​នាក់ ដែល​អាជ្ញាធរ​ថៃ បាន​បញ្ជូន​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​នោះ មាន​ឈ្មោះ​ដូចខាងក្រោម ​៖

១,​ឈ្មោះ វិច សុផាត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ​រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

២,​ឈ្មោះ កាន ហន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ​រស់នៅ​ឈើទាល ឃុំ​ជំ​ពូ​ល​វ័​ន្ត ស្រុក​ជំ​គិរី ខេត្តកំពត​។​អ្នក​ទាំង​២​ ចាប់​ខ្លួន​ថ្ងៃទី​០៦,០១,២០១៧ ពីបទ​ឆ្លងដែន​ដែន​កាប់​ឈើ។​

៣,​ឈ្មោះ យ៉ា​ត ភារ​ម្យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​រុណ ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​​ ​ចាប់ខ្លួន​ថ្ងៃទី​០៩,០៦,២០១៦​។ ​អ្នក​ទាំង​០៣ ជាប់គុក​នៅ​ខេត្ត​ស៊ីសាកេត​ ចូល​តាម​ច្រក​អូរ​ស្វាយ​។​

៤,​ឈ្មោះ ខែម តារា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​អូរឫស្សី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ចាប់ខ្លួន​ថ្ងៃទី​០៦,០២,២០១៧ ពី​បទ​ឆ្លងដែន​កាប់​ឈើ។​

៥,​ឈ្មោះ អឹម វិ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​ស្រែ​ល្អ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​​ ​ចាប់ខ្លួន​ថ្ងៃទី​ដូច​នាក់​ទី​៤​។ ​អ្នក​ទាំង​០២ ជាប់គុក​នៅ​ខេត្ត​ស៊ីសាកេត​​ ចូល​តាម​ច្រក​ព្រលាន​ដូន​ពោ​ធ៍​, ​ តាម​ច្រក​អូរ​ស្វាយ ​ក្នុងភូមិ​សាស្ត្រ​ខាង​ខ្មែរ​ភូមិ​/​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ឈម​ចាង​ថៃ​ភូមិ​/​ឃុំ​ទឹង​ចាន់ ស្រុក​ឃុន​ហាន​ខេត្ត​ស៊ីសាកេត​, តាម​ច្រក​ព្រលាន​ដូន​ពោ​ធ៍​ ភូមិសាស្ត្រ​ខ្មែរ​ភូមិ​ទួល​គ្រោះ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ឈម​ខាង​ថៃ​ភូមិ​/​ឃុំ​បាក់ដង ស្រុក​ឃុន​ហាន ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​។​

​បច្ចុប្បន្ន សមត្ថកិច្ច​នៅ​នឹង​មាត់ច្រក​អន្តរជាតិ​ជាំ បានធ្វើ​ការអប់រំ រួច​បាន​ឲ្យ​វិល​ទៅ​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ​៕​ ប៉ែន នួន


ចែករំលែក៖