ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល​ បញ្ជូន​ជនសង្ស័យ​ម្នាក់​ ទៅ​តុលាការ​ ករណី​ឆក់​ទូរស័ព្ទ​២​ករណី​

ចែករំលែក៖

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ ទៅ​តុលាការ​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៩​ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ចំនួន​២​ករណី​ (​ឆក់​សម្ភារ​ប្រជាព​ល​រដ្ឋ​តាម​ផ្លូវ​សាធារណៈ​)​ ។ ​

​ជនសង្ស័យ​មានឈ្មោះ​ សៅ​ លី​ហួ​ ​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវលំ​ សង្កាត់​ផ្សារ​ដេប៉ូ​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។ ​

​វត្ថុ​តាង​ចាប់​យកៈ​ ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​និ​ច​ ពណ៌​ស​ ផលិត​ឆ្នាំ​២០១៩​ ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ ​1HD-6157​

​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល​ បានឲ្យ​ដឹង​ថា​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០១៩​ ម៉ោង​ប្រហែល​១២​ និង​២០​នាទី​ នៅ​ចំណុច​ផ្លូវ​លេខ​១៨៦​ កែង​ផ្លូវ​លេខ​២៥៣​ សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។ ​

​ករណី​ទី​១-​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​ SAMSUNG​ GALAXY​ NOTE8)​ នៅ​ចំណុច​មុខ​ដី​ឡូ​តិ៍​ទំនេរ​ទុក​ចោលផ្ទះ​លេខ​៧២​ ផ្លូវ​លេខ​២៤៥​ ក្រុម​៧​ ភូមិ​៣​ សង្កាត់​ផ្សារ​ដេប៉ូ​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៩​ ម៉ោង​២ និង​៣០​នាទី​ ។ ​

​ករណី​ទី​២-​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​IPhone​ 6Plus​ ពណ៌​ ខ្មៅ​)​ នៅ​ចំណុច​គល់​ស្ពាន​អាកាស​៧​មក​រា​ ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ភូមិ​បូ​រី​កម្មករ​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៩​ ​ម៉ោង​១២​ និង​៣០​នាទី​ ៕ ជ្រោយពេជ្រ


ចែករំលែក៖