ព័ត៌មានទាន់ហេតុការណ៍៖

រង្វង់់មូលច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែតសាងសង់គ្មានលិខិតមែន តែអាជ្ញាធរបានស្នើសុំធ្វើបន្ត

ចែករំលែក៖

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ លេចឮព័ត៌មាន​ចរចាមរ៉ាមជា​យូរ​មក​ហើយ​ ចំពោះរង្វង់់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលសាងសង់យករួបសំណាក់ប្រាសាទ​កំពូល​បី​​ពីចំណុច​គល់ស្ពានមិត្តភាពកម្ពុជា ថៃ មកដាក់ ហើយត្រូវផ្អាកការសាងសង់ជាច្រើនខែកន្លងមក គ្រាដែលលោកអតីតអភិបាលក្រុងប៉ោយប៉ែត លោកសាន ស៊ានហូ ត្រូវផ្លាស់តំណែង ដោយចូលជំនួសលោក គាត់ ហ៊ុល អភិបាលក្រុងវិញ ហើយថ្មីៗនេះគេឃើញមានឯកសារ​មួយ​ច្បាប់​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ត្រូវ​គេ​ចែកចាយ​ត​គ្នា​ ក្នុង​បណ្តាញ​សង្គម​ដែល​មាន​ខ្លឹមសារ​ថា​: ការ​ស្ថាបនា​សំណាក​ប្រាសាទ​កំពូល​បី​នេះ​ មាន​ផល​ប៉ះពាល់​ ខូចខាតដល់ប្រព័ន្ធការពារសុវត្ថិភាពស្វ័យប្រវត្តរនាំងរបាំងផ្លូវឆ្លងកាត់ (Automatic Signalin Orotection System) ពេលដែលរថភ្លើងឆ្លងកាត់ផ្លូវជាតិ ) និង​ការស្ថាបនាសំណាកប្រាសាទកំពូលបី នៅចំណុចរង្វង់មូលក្រុងប៉ោយប៉ែតក្រសួងសាធារណការ និងដឹកជញ្ជូនមិន​បាន​ទទួល​លិខិត​ជា​ផ្លូវការ​ណាមួយ​ពី​អាជ្ញាធរ​ក្រុង​ ឬខេត្ត​ដើម្បីសហការពី​កា​ស្ថាបនា​រង្វង់់មូលមួយនេះ​ទេ ។

ទោះយ៉ាងនេះ ក៏ដោយប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងស្ថាបនា និងកាត់ផ្ដាច់ប្រាសាទកំពូលបីចេញពីគល់ស្ពានមិត្តភាពកម្ពុជា- ថៃ នៅព្រឹថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ដោយធ្វើពិធីក្រុងពាលីមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជារួមមន្ត្រីអ្នកមុខអ្នកការខេត្តក្រុង គ្រោងចំណាយថវិកា៥០ម៉ីនដុល្លារ កែលម្អរចនាបថ ល្អៗ បិទថ្ម ភក់យកពីព្រះវិហារក្នុងការសាងសង់រួចរាល់នៅអំឡុងចុងឆ្នាំង២០១៩នេះ ។

ប្រភពបន្ថែមថា បើរង្វង់់មូលច្រកទ្វារព្រំដែនដែលផ្អាកការកសាងនោះ បែរជាមានការវាយកម្ទេចចោលមែន ពួកគាត់ នឹងមានការសោកស្ដាយ ព្រោះ ថាការស្ថាបនាអស់ទំហំទឹកប្រាក់មិនក្រោម២០ម៉ីនដុល្លារនោះឡើយ ។

ពាក់ពន្ធទៅនឹងរង្វង់់មូលច្រកទ្វារព្រំដែននេះលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតប្រាប់តាមទូរសព្ទនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ថា ក្រោយពីការបើកកិច្ចប្រជុំកាលពីកន្លងទៅនោះ ខេត្តលោកបានឲ្យរៀបចំពាក្យស្នើសុំធ្វើបន្តទៅក្រសួងមហាផ្ទៃ តែពេលនេះ ក្រុមការងាររៀបចំឯកសារទៅខេត្តរួចរាល់ហើយ តើក្រសួងអនុញ្ញាតឲ្យធ្វើបន្តទៀត ឬក៏បញ្ឈប់ ក្រសួងមិនទាន់បានឆ្លើយតបមកវិញ នៅឡើយ ករណីរឿងវាយកម្ទេចចោលលោកថា មិនទាន់ច្បាស់ទេ ។

លោកបញ្ជាក់ថា ការសាងសង់រង្វង់មូលខាងលើនោះ គឺមិនមានលិខិត ឬក៏ធ្វើច្បាប់សាងសង់មែន ៕ នីមវណ្ណា


ចែករំលែក៖