ភ្នំពេញ៖ ក្មេងប្រុសម្នាក់ទើបអាយុប្រហែល២ឆ្នាំ បានវង្វេងឪពុកម្តាយត្រូវបានបានប្រជាពលរដ្ឋប្រទះឃើញដើរយំតាមផ្លូវកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅភូមិថ្មគោលទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្មេងប្រុសដែលប្រទះឃើញអាយុប្រហែល២ឆ្នាំ ពាក់អាវយឺត ខៀវឆ្នូតខ្មៅ ដៃខ្លី ។
ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេប្រទះឃើញក្មេងប្រុសខាងលើដើរចុះដើរឡើងយំបណ្តើរដើរបណ្តើរពេលហៅសួរនាំទើបដឹងថាវង្វេងម្តាយ ។
បច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន យកមកទុកនៅទីស្នាក់ការឃុំថ្មគោល៣ សង្កាត់ចោមចៅ២ រងចាំស្វែងរកឪពុកម្តាយមកទទួលវិញ៕ សុខាសែនជ័យ