ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកបុករថយន្តដឹកសិស្ស បណ្តាលឲ្យឆេះ របួសសិស្ស៤នាក់ នៅកៀនស្វាយ

ចែករំលែក៖

ភ្នំពេញ៖ សិស្សសាលាឯកជន៤នាក់ក្នុងចំណោម១០នាក់បានរងរបួសស្រាល ដោយសារតែអ្នកបើកបររថយន្តដឹកកុងតឺន័រធ្វេសប្រហែសបើកបុករថយន្តដឹកសិស្សសាលាឯកជនពីក្រោយ ធ្វើឲ្យរថយន្តដឹកសិស្សជ្រុលទៅបុកម៉ូតូ២គ្រឿង រួចហើយបន្តបុកចូលទៅក្នុងហាងលក់គុយទាវ បណ្តាលឆេះក្បាលរថយន្តខាងមុខ ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាយកទឹកជួយអន្តរាគមន៍ពន្លត់មុនពេលរថយន្តពន្លត់អគ្គិភ័យទៅដល់ ។

ហេតុការគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង៧ :៣០ នាទី ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ១៧_១៨ភូមិ ទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។

សិស្សរងគ្រោះមាន ១-ឈ្មោះ វ៉ា វិទូជុតិម៉ា ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ។ ២-ឈ្មោះឡេង វិរៈបញ្ញារិទ្ធ ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ។ ៣-ឈ្មោះ វ៉ាត តុលា ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រកកៀនស្វាយ ។ ៤-ឈ្មោះ ឈឿន សុគុនលក្ខ័សី ភេទស្រី អាយុ៤ឆ្នាំ មានទីលំនៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ។

រថយន្តបង្កម៉ាក Nissan diesel ពណ៌ បៃតង ប្រភេទសណ្តោង ពាក់ស្លាកលេខ ភ្នំពេញ 3A-8454 សណ្តោងស៊ឺមីរ៉ឺម៉ក ពាក់ផ្លាលលេខ ព្រះសីហនុ 4A- ០886 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ។

សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា នៅថ្ងៃកើតហេតុមានរថយន្ត មួយគ្រឿង ម៉ាក SSANGYONG ISTANA ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AC 4659 បើកបរដោយ ឈ្មោះ ហាក់ សៀងហេង ភេទប្រុស អាយុ ១៨ឆ្នាំ​ មុខរបរ បើកឡានដឹក សិស្សសាលាឯកជន ស្នាក់នៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានដឹកសិស្សចំនួន១០នាក់ បើកពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ។ ពេលបើកបរ មកដល់កន្លែងកើតហេតុក៍បានបង្អង់ល្បឿនរកបត់មកខាងឆ្វេង ស្រាប់តែមាន រថយន្ត ០១គ្រឿង ម៉ាក Nissan diesel ពណ៌ បៃតង ប្រភេទសណ្តោង ពាក់ស្លាកលេខ ភ្នំពេញ 3A – 8454 សណ្តោងស៊ឺមីរ៉ឺម៉ក ពាក់ផ្លាលលេខ ព្រះសីហនុ 4A- ០886 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើកបុករថយន្តដឹកសិស្សពីក្រោយ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យរថយន្តដឹកសិស្ស រេចង្កូតទៅខាងឆ្វេងទៅបុកម៉ូតូ មួយគ្រឿងម៉ាក Honda click ពណ៌ស ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពែញ1FK 3032 ដែលចតនៅក្បែរចិញ្ចើមផ្លូវ ដោយរថយន្តមិនទាន់អស់ល្បឿនបានបុកចូលហាងលក់គុយទាវ ឈ្មោះហាក់ ពាន់ បណ្តាលឲ្យខូចខាតធុងគុយទាវ និងសម្ភារមួយចំនួនទៀត ចំណែករថយន្តដឹកសិស្សឆាបឆះភ្លាមៗតែម្តង ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះបណ្តាលឲ្យរងរបួសស្រាលសិស្សចំនួន០៤នាក់ នឹងមានអណ្ដាតភ្លើងឆាបឆេះលើរថយន្ត តូរីស ដឹកសិស្ស នឹងបានកិច្ចអន្តរាគមន៏ពីប្រជាពលរដ្ឋ នឹងប្រើរថយន្តពន្លត់អគ្គីភ័យជួយពន្លត់ ដោយបាញ់ ទឹកអស់កន្លះឡានទឹក ។

ករណីគ្រោះថ្នាក់ចរាចរនេះបណ្តាលមកពីអ្នកបើករថយន្ត NISSAN បើកធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បើកមានល្បឿនលឿន មិនមើលស្ថានភាពផ្លូវខាងមុខ កោង មានឧបសគ្គមិនអាចគ្រប់គ្រងល្បឿនបានបង្កគ្រោះដល់យានដទៃ ។

បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធនឹងបទល្មើសចរាចរត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ សណ្តោស


ចែករំលែក៖