ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូជែងរថយន្តជ្រុលចង្កូតបុកម៉ូតូបញ្រាស់គ្នារបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ងកន្លែងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូជែងរថយន្តរួចជ្រុលចង្កូតទៅបុកម៉ូតូបញ្រាស់គ្នាម្ខាងទៀតលាន់ដូចរន្ទះបាញ់ បង្កការភ្ញាក់ផ្អើលកាលពីនៅថ្ងៃ ព្រហស្បតិ៍ ១៥ កើត ខែ ស្រាពណ៌ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៧:២៥នាទីយប់ លើផ្លូវក្រាលកៅស៊ូស្ថិតក្នុងភូមិ តាប៉ោញឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលជិះម៉ូតូបង្កហេតុមានឈ្មោះពុំ សឿនអាយុ ៥៧ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ កក់ ឃុំ ស្វាយរំពារ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដាស៊ីទី ពណ៌ព្រីងទុំ ពាក់ផ្លាកលេខ ស្វាយរៀង ១ក៦៨៨០ខូចខាតយ៉ាងដំណំ ។

ចំណែកភាគីរងគ្រោះមានឈ្មោះហយ នី អាយុ ៣៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ប្រភពបន្តថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ីទី ពណ៌ ព្រីងទុំ ពាក់ផ្លាកលេខ ស្វាយរៀង១ក៦៨៨០ ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់កន្លែងកើតហេតុខាងលើ បានបើកវ៉ារថយន្តនៅពីមុខក៍ជ្រុលចង្កូតទៅបុកម៉ូតូ ម៉ាកស៊ីទី ពណ៌លឿន ស្លាកលេខ ភ្នំពេញ ១A ៩៧១៦ ចំពីមុខ ក្នុងទិសដៅពីជើងទៅត្បូង បញ្រាស់ពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងយប់តែម្ដង ។

ក្រោយមកអ្នករងរបួសទាំងពីរនាក់ត្រូវបានបញ្ចូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងនឹងសមត្ថកិច្ចធ្វើការវាស់វែងអូសយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំព្រៃតាអីដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖