ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសង្កាត់ចោមចៅទី២ប្រកាសរកឪពុកម្តាយក្មេងប្រុសដែលវង្វេង

ចែករំលែក៖

ភ្នំពេញ​៖​ ក្មេងប្រុសម្នាក់ទើបអាយុប្រហែល២ឆ្នាំ បានវង្វេងឪពុកម្តាយត្រូវបានបានប្រជាពលរដ្ឋប្រទះឃើញដើរយំតាមផ្លូវកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ២០១៩​ នៅភូមិថ្មគោលទី៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្មេងប្រុសដែលប្រទះឃើញអាយុប្រហែល២ឆ្នាំ​ ពាក់អាវយឺត​ ខៀវឆ្នូតខ្មៅ​ ដៃខ្លី ។

ប្រជាពលរដ្ឋបានឲ្យដឹងថា​ មុនពេលកើតហេតុគេប្រទះឃើញក្មេងប្រុសខាងលើដើរចុះដើរឡើងយំបណ្តើរដើរបណ្តើរពេលហៅសួរនាំទើបដឹងថាវង្វេងម្តាយ ។

បច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន យកមកទុកនៅទីស្នាក់ការឃុំថ្មគោល៣ សង្កាត់ចោមចៅ២​ រងចាំស្វែងរកឪពុកម្តាយមកទទួលវិញ៕ សុខាសែនជ័យ​


ចែករំលែក៖