ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលកម្ពុជា​ចេញសារាចរណែនាំ​ ស្តីពី​​ការពង្រឹង​​ ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិក និងអ៊ិនធើណេតអនឡាញ

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បានចេញសារាចរ​ណែនាំស្តីពី​ការពង្រឹង​ ការគ្រប់គ្រង​អាជីវកម្ម​ល្បែង​ភ្នាល់​តាមម៉ាស៊ីន​អេឡិចត្រូនិក តាមរយៈអ៊ិនធើណេត​អនឡាញ​ ក្នុង​ និងក្រៅ​ប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

រាជរដ្ឋាភិបាល​ណែនាំ មន្ត្រីនគរបាលយុត្តិធម៌ និងអាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ បង្កើនការស្រាវជ្រាវ បង្ក្រាបអាជីវកម្ម​ភ្នាល់​តាមម៉ាស៊ីនអេឡិចត្រូនិក ក្នុង និងក្រៅប្រទេស គ្រប់រូបភាព ដែលមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ។ ចំពោះអាជីវកម្ម​ល្បែងភ្នាល់​តាមម៉ាស៊ីន អេឡិចត្រូនិក តាមរយៈអ៊ិនធើណេត អនឡាញ ក្នុងនិងក្រៅប្រទេស ដែលមានអាជ្ញាប័ណ្ណ ត្រូវអនុញ្ញាត​ឲ្យ​ធ្វើសកម្មភាពរហូតផុតសុពលភាពដែលបានកំណត់​ក្នុងអាជ្ញាប័ណ្ណ ។ បន្ទាប់ពីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​មិនបន្តសុពលភាព​នៃអាជ្ញាប័ណ្ណអនុញ្ញាត​ឲ្យប្រកប​អាជីវកម្ម​ល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ ។ រាជរដ្ឋាភិបាល​កបញ្ឈប់​ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណ​អនុញ្ញាតឲ្យប្រកបអាជីវកម្ម​ល្បែងភ្នាល់តាមម៉ាស៊ីន​អេឡិចត្រូនិក​តាមរយៈអ៊ិនធើណេត​អនឡាញ​ ក្នុង និងក្រៅប្រទេស​នៅក្នុង និងក្រៅប្រទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ ។

សូមអានខ្លឹមសារទាំងស្រុងនៃសារាចរ​ណែនាំរបស់រាជរដ្ឋាភិបាល ៖


ចែករំលែក៖