ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បានចេញសារាចរណែនាំស្តីពីការពង្រឹង ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក តាមរយៈអ៊ិនធើណេតអនឡាញ ក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
រាជរដ្ឋាភិបាលណែនាំ មន្ត្រីនគរបាលយុត្តិធម៌ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនការស្រាវជ្រាវ បង្ក្រាបអាជីវកម្មភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក ក្នុង និងក្រៅប្រទេស គ្រប់រូបភាព ដែលមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ។ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិក តាមរយៈអ៊ិនធើណេត អនឡាញ ក្នុងនិងក្រៅប្រទេស ដែលមានអាជ្ញាប័ណ្ណ ត្រូវអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាពដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ ។ បន្ទាប់ពីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបន្តសុពលភាពនៃអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ ។ រាជរដ្ឋាភិបាលកបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកតាមរយៈអ៊ិនធើណេតអនឡាញ ក្នុង និងក្រៅប្រទេសនៅក្នុង និងក្រៅប្រទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ ។
សូមអានខ្លឹមសារទាំងស្រុងនៃសារាចរណែនាំរបស់រាជរដ្ឋាភិបាល ៖