ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់មិនអនុញ្ញាតឲ្យនាវាដឹកប្រេងត្រូវចាប់ខ្លួនម្តងទៀតឡើយ

ចែករំលែក៖

ក្រោយពេល រដ្ឋាភិបាល​ Gibraltar បានប្រកាសដោះលែង​នាវាដឹកប្រេងរបស់អ៊ីរ៉ង់ភ្លាម​ អ៊ីរ៉ង់បានបញ្ជូននាវានោះចេញទាំងកណ្តាលយប់ មិនតែប៉ុណ្ណោះក៏បានបញ្ជូន​នាវាចម្បាំងទៅការពារផងដែរ ខ្លាច ត្រូវ អាមរិកចាប់នាវានោះសារជាថ្មី ។

នាវាដឹកប្រេងដ៏ធំខាងលើរបស់អ៊ីរ៉ង់ គឺជាចំណុចបង្កឲ្យមានវិវាទ​ដល់ទំនាក់ទំនងការបរទេស រយៈពេលកន្លងមក ។ សារព័ត៌មាន​ Wall Street journal ​បានដកស្រង់សម្តីរបស់​មន្ត្រីអ៊ីរ៉ង់​ ដោយបានបញ្ជាក់ថា នាវាដឹកប្រេងខាងលើនេះ បានប្តូរឈ្មោះទៅជានាវា​ Anrian Darya 1 ​មុនពេលចាកចេញពីតំបន់សមុទ្រ​ Gibraltar ​នៅវេលាម៉ោង​២៣ ថ្ងៃទី១៨ ខែសីហា​ ឆ្នាំ២០១៩នេះ ។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់​ប្រចាំនៅអង់គ្លេស លោក​ Hamid Baeidinejad ​កាលពីថ្ងៃទី​១៨ ខែសីហា បានប្រកាសនៅលើបណ្តាញសង្គមរបស់​លោកថា ក្រោយការពិភាក្សាគ្នារួចមក0 នាវាដឹកប្រេងរបស់អ៊ីរ៉ង់ត្រូវបានដោះលែង បើទោះជាអាមេរិកស្នើឲ្យចាប់នាវានោះមកវិញក្តី ។ នាវាខាងលើផ្ទុកប្រេង ចំណុះរហូតដល់ទៅ​២,១លានបារ៉ែល​ និង​មានតម្លៃប្រមាណ​១៤០លានដុល្លារអាមេរិក ។

ក្រោយពេលរដ្ឋាភិបាល​ Gibraltar ​បានសម្រេច​ដោះលែងនាវាដឹកប្រេងរបស់អ៊ីរ៉ង់ រួចមក កងកម្លាំងទាហានជើងទឹកអ៊ីរ៉ង់ បាន​សម្រេចបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅការពារនាវាដឹកប្រេងខាងលើ ដោយសារខ្លាច ត្រូវគេវាយប្រហារប្លន់ជាថ្មីទៀត​ ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់នោះដែរ ​ អាមេរិកបាន​ប្រកាសថា​អ៊ីរ៉ង ត្រៀមបាញ់បញ្ជូនផ្កាយរណប់ជាថ្មី ។ រូបភាពដែលថតបានពីផ្កាយរណប បានបង្ហាញឲ្យឃើញថា នៅមជ្ឈមណ្ឌលអវកាស នៅខេត្ត​ Semnan ​របស់អ៊ីរ៉ង់ មានសកម្មភាព ដូចជាការត្រៀមលក្ខណៈ​បាញ់ បញ្ជូនផ្កាយរណបជាបន្តទៀត​ ​ក្រោយពេលប្រទេសនេះបាញ់បរាជ័យ ចំនួនពីរលើកកន្លងមក ។

កន្លងមក អាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ ថាផលិតមីស៊ីលឆ្លងទ្វីប ក្រោមការបិទបាំង នៃកម្មវិធីមីស៊ីល ដើម្បីបញ្ជូនផ្កាយរណបឡើងទៅកាន់ទីអវកាស​ ។ កន្លងមក អ៊ីរ៉ង់បានសាលល្បងបាញ់ផ្កាយរណបចំនួនពីរលើក តែមិនទទួលបានជោគជ័យឡើយ​ ។

សកម្មភាពខាងលើរបស់អ៊ីរ៉ង់ បាន​កើតឡើង ក្នុងពេលដែល​អាមេរិក​ចោទប្រកាន់រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់​បង្កើតកម្មវិធីអវកាស ក្នុងគោលដៅផលិតមីស៊ីល​ បម្រើវិស័យយោធាតែប៉ុណ្ណោះ ។

សារព័ត៌មាន​ Aab news ​បានបង្ហោះរូបភាពថតពីផ្កាយរណប​ ដោយបង្ហាញឲ្យឃើញថា ​មជ្ឈមណ្ឌល​អាវកាស​ Imam Khomeini ស្ថិតក្នុងខេត្ត​ Semnan ​របស់អ៊ីរ៉ង់ ថាមានសកម្មភាព នៅក្នុងខែសីហានេះ ដូចជាត្រៀម​បាញ់បង្ហោះផ្កាយរណបជាបន្តទៀត​៕


ចែករំលែក៖