ភ្នំពេញ៖ ជនសង្ស័យចំនួន០១នាក់ ត្រូវ នគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជាក់ស្តែង ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ )កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១០.៣០នាទី កើតហេតុនៅមុខផ្ទះលេខ ១៩ ផ្លូវ១០៧ កែង ២៤២ ភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យមាន ឈ្មោះ ឡេង ប៉ឆាយ ភេទប្រុស អយុ ២៦ឆ្នាំ ខ្មែរ មុខរបបរលក់ដូរ ស្នាក់នៅលេខ ៥០៥EO ផ្លូវ១២៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក (ឃាត់ខ្លួន ពិនិត្យទឹកនោម គ្មានសារធាតុញៀន) ។
ជនរងគ្រោះមានឈ្មោះ តាន់ ប៊ុនជៀង ភេទប្រុស អយុ ៣៥ឆ្នាំ ខ្មែរ មុខរបបរលក់ដូរ ស្នាក់នៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
វត្ថុតាង និង សម្ភារៈចាប់យករួមមាន ម៉ូតូ១ឝ្រឿង ម៉ាក ហុងដា c125. សេរី ០១៩ ពណ៌ ខ្មៅ គ្មានស្លាកលេខ(ជាម៉ូតូជនសង្សយ័ជិៈធ្វើសកម្មភាពឆក់)ទូរសព្ទ័ម៉ាក អាយហ្វូន ៦ ពណ៌ផ្កាឈូក សុីមលេខ០១២ ៤៧៨៨៤៧ (ជាទូរសព្ទ័ របស់ជនរងគ្រោះ) បានប្រគល់អោយរងគ្រោះវិញ ទូរសព្ទ័ ម៉ាក OPPO A7 សុីមលេខ077636062 និង ម៉ាក NOKEA. ចុចពិល សុីមលេខ០៩៦៧០៤៤៧៤០ ជារបស់ជនសង្សយ័ ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការតាមច្បាប់ ៕ សរស្មី