ព័ត៌មានទាន់ហេតុការណ៍៖

កូនឈើចម្រុះចំនួន២៥០០០ដើមត្រូវបានរៀបចំដាំដុះឡើងវិញ ក្នុងឧទ្យានជាតិជ័យវរ្ម័ន ភ្នំគូលែន នៃតំបន់ការពារធម្មជាតិជប់តាសុក

ចែករំលែក៖

ខេត្តសៀមរាប៖ កូនឈើចម្រុះចំនួន២៥០០០ដើម ត្រូវបានដាំនៅលើផ្ទៃដីប្រមាណជា១៦ហិកតា នេះបើតាមការអះអាងរបស់អាជ្ញាធរបានអោយដឹងថាកាលពី​ថ្ងៃទី២៣ ខែសីហា​ ដោយក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំដាំដុះឡើងវិញ នៅឧទ្យានជាតិជ័យវរ្ម័នភ្នំគូលែន នៃតំបន់ការពារធម្មជាតិជប់តាសុក ស្ថិតក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។

អាជ្ញាធរបានអំពាវនាវដល់អ្នកដែលកំពុងបញ្ជាក់ការផ្ទេរ-លក់ដីនៅក្នុងឧទ្យាជាតិ ការកាប់បំផ្លាញព្រៃឈើ ការដុត ឆ្ការ ហ៊ុំព័ទ្ធជាដើម ដើម្បីចាប់យកដីព្រៃ សូមឱ្យបញ្ឈប់ជាបន្ទាន់ ពីព្រោះជាសកម្មភាពបទល្មើសដ៏ធ្ងន់ធ្ងរបំផុត និងប្រឈមចំពោះមុខច្បាប់ ដែលមិនអាចអត់ឱនឱ្យបាន ។

តាមមន្រ្ដីបរិស្ថានបានបញ្ជាក់ថា ព្រៃឈើនៅលើខ្នងភ្នំគូលែន កន្លងទៅមានការកាប់បំផ្លាញយ៉ាងរង្គាល ធ្វើឲ្យព្រៃឈើនៅតំបន់នោះកាន់តែតិចទៅៗរងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ! ព្រោះមន្ត្រីដែលជាអ្នកគ្រប់គ្រងថែរក្សាហាក់បីនៅមានចម្លោះប្រហោង មិនទាន់បានម៉ត់ចត់នៅឡើយ តែបន្ទាប់ពីដាំកូនឈើនេះឡើងវិញទាំងមន្រ្ដីបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាបត្រូវបានថៃរក្សា ការពារជាប់ជាប្រចាំនិងអនុវត្តន៍ច្បាប់អោយបានតឹងរឹងបំផុតចំពោះបទល្មើស ៕ ប៊ុនរិទ្ធី


ចែករំលែក៖