ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ជិះម៉ូតូសួរគេដល់ផ្ទះ បង្កហិង្សាវាយតប់គ្នា អ្នកខ្សាយដេកពេទ្យ អ្នកខ្លាំងជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីនារីម្នាក់បានជិះម៉ូតូមករករឿងនារីរងគ្រោះដល់ផ្ទះ ហើយក៏បានឈ្លោះប្រកែកគ្នា រហូតកើតជាហិង្សាវាយតបគ្នា ដោយប្រើសោច្រវាក់វាយ និងទូរស័ព្ទដៃ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចកន្លែងហាត់ប្រាណ ផ្ទះលេខ៧៧២ ផ្លូវបេតុង ក្រុម៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

នារីដៃដល់ឈ្មោះ រី ឈុនលីស អាយុ៣៤​ឆ្នាំ​ មុខរបរលក់ដូរ មានទី លំនៅផ្ទះក្នុងបុរីផុនស៊ុយ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (របួស រលាត់លើត្របកភ្នែកខាងស្តាំ )។ ចំណែកនារីរងគ្រោះ យ៉ុន គឹមហ័ង អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុម​ហ៊ុន​ សព្វថ្ងៃ ស្នាក់នៅផ្ទះលេខ៧៧២ ផ្លូវបេតុង ក្រុម៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (របួស រលាត់ និងពកថ្ងាស់ចំនួន៣កន្លែង និងរលាត់ដើមទ្រូងមួយកន្លែង)។

សម្ភារដកហូតមាន៖ ម៉ូតូមួយគ្រឿងម៉ាក ហុង ដាឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FI-7390 និងទូរស័ព្ទដៃម៉ាក Oppo មួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ បន្តតាមនីតិវិធី៕ សុខា សែនជ័យ


ចែករំលែក៖