ភ្នំពេញ៖ បុរសជនជាតិតៃវ៉ាន់ម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈកំពុងអង្គុយនិយាយគ្នាលេងសុខៗ ស្រាប់តែគាំងបេះដូងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ Chengingtsung ភេទប្រុស អាយុ៦១ឆ្នាំ ជាជនជាតិតៃវ៉ាន់ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបាននាំក្មួយស្រីម្នាក់មកលេងប្រទេសកម្ពុជាដោយមកស្នាក់នៅផ្ទះបងប្អូនឈ្មោះម៊ាំន សូរ៉ូយាដែលមានទីតាំងខាងលើ ។
ប្រភពដដែលបានបន្តថា រហូតមកដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ពួកគេបាននាំគ្នាដើរលេងរួចក៏មកផ្ទះសម្រាកធម្មតា លុះមកដល់ថ្ងៃកើតហេតុពួកគេបានអង្គុយនិយាយគ្នាលេងខណះកំពុងអង្គុយនិយាយសុខៗស្រាប់តែជនរងគ្រោះអង្គុយងោកក្បាលចុះក្រោមបាត់មាត់ករ ភ្លាមនោះបងប្អូន និងក្មួយស្រីបានដឹងតាមរថយន្តទៅមន្ទីរពេទ្យរុស្ស៊ី តែពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានធ្វើចលនាតែមិនអាចជួយសង្គ្រោះបានដោយជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យហើយបានបញ្ជាក់ថាជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង ។
បើតាមការបញ្ជាក់ពីក្មួយស្រីជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានជំងឺទឹកនោមផ្អែម ៕ សុខាសែនជ័យ