ខេត្តកំពង់ឆ្នាំង ៖ កម្ពស់ទឹកទន្លេនៅស្ថានីយ ជលសាស្រ្តផ្សារក្រោមខេត្តកំពង់ឆ្នាំង ចាប់ផ្តើមកើនឡើងនៅថ្ងៃនេះ ខណៈដែលភ្លៀងបន្តធ្លាក់ជាប់ៗគ្នា ប៉ុន្តែមិនមានអ្វីព្រួយបារម្ភនោះទេ ដោយសារកម្រិតទឹកនេះ នៅទាប នៅឡើយបើធៀបនឹងឆ្នាំកន្លងទៅក្នុងរយៈពេលដូចគ្នានេះ ។
បើតាមការបញ្ជាក់របស់មន្រ្តីរធនធានទឹកខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា នៅថ្ងៃនេះកំ ពស់ទឹក នៅស្ថានីយ៍ជលសាស្រ្តនៅផ្សារក្រោម ក្រុងកំពង់ឆ្នាំង មានកម្ពស់៦.៦០ម៉ែត្រ ខ្ពស់ជាថ្ងៃម្សិលមិញ ០.២៤ម៉ែត្រ ។ បើប្រៀបធៀបនឹងរៈពេលដូចគ្នានេះ ទៅនឹងឆ្នាំ២០១៨ ទឹកមានកម្ពស់រហូតដល់ដ៩.៨០ម៉ែត្រ ដូច្នេះនាឆ្នាំនេះទឹកទន្លេនៅស្ថានីយជលសាស្រ្តផ្សារក្រោម ទាបឆ្នាំ២០១៨៣.២០ម៉ែត្រ ។
មន្រ្តីធនធានទឹកបានឲ្យដឹងទៀតថា កម្ពស់ទឹកដែលត្រូវប្រកាសអាសន្នមានរហូតដល់១១ម៉ែត្រ ខណៈពេលនេះអាជ្ញាធរខេត្តក៍បានឲ្យមន្រ្តីអាជ្ញាធរគ្រប់មូលដ្ឋានទាំងអស់ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពនារដូវវស្សានេះ ត្រូវយកចិត្ត ទុកដាក់ លើ កូនតូច សូម មើលថែ កូនក្មេង តូច កុំ ឲ្យចុះលេងទឹក និង កុំទុក ឲ្យកូនៗនៅតែឯង និង លេងឆ្ងាយពី ឪពុក ម្តាយដែលអាចបង្ករនូវគ្រោះថ្នាក់ជាយថាហេតុកើតឡើង ៕ ចន្ថា