ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនរឿងជំពាក់លុយគេថ្លៃទិញទាយកទៅខ្វៃ ស្រាប់តែពេលគេទៅទារលុយ ស្ទុះទៅវាយទាត់ធាត់បណ្តាលអោយរងរបួស ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងបរិវេណផ្ទះលេខ២៤៥ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនសង្ស័យមាន ឈ្មោះ លី សូម៉ានេថ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទាខ្វៃ ស្នាក់នៅផ្ទះលេខ២៤៥ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ចំណែកជនរងគ្រោះមាន ឈ្មោះ ហ្វុង វ៉ាងគឹម ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន មុខរបរលក់ទា ស្នាក់នៅភូមិជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា (របួសហើមជាំភ្នែកខាងឆ្វេង០១កន្លែង)។
ប្រភពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុ ជនសង្ស័យបានទំនាក់ទំនងទិញទា ពីជនរងគ្រោះ យកទៅខ្វៃលក់ និងបានទូរទាត់លុយឲ្យជនរងគ្រោះ នៅខ្វះលុយមិនទាន់ទូរទាត់ចំនួន ៣.៨៥២ដុល្លារ រហូតដល់ថ្ងៃទី ១១-០៩-២០១៩ វេលាម៉ោង១៤ និង០០នាទី ជនរងគ្រោះបានមកទាលុយជនសង្ស័យ នៅជំពាក់៣.៨៥២ដុល្លា នៅចំណុចកើតហេតុខាងលើ ជនសង្ស័យបានស្ទុះចេញពីក្នុងផ្ទះធាក់ និងវាយជនរងគ្រោះឲ្យរបួស បន្ទាប់មកកកម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតដល់ចំណុចខាងលើ ឃើញហេតុការណ៍ ក៍បានឃាត់នាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម តែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ចន្ទ លីហ្សា