ព័ត៌មានទាន់ហេតុការណ៍៖

Duterte៖ បើអ្នកឃើញមន្ត្រីទទួលសំណូក ពុករលួយ វាយតែម្តង ឬបាញ់ក៏បាន តែកុំសម្លាប់

ចែករំលែក៖

គម្រោងទុកសាលក្រមតុលាការម្ខាង​ដើម្បី បង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន​បានធ្វើឲ្យ​ មន្ត្រីហ្វីលីពីនជា​ច្រើនរូប​ប្រឆាំង  ក្នុងនោះមានទាំងអនុប្រធានាធិបតីផងដែរ​។

ចំណែកនៅក្នុងសង្គ្រាមប្រឆាំងអំពើពុករលួយ ​របស់លោក មិនទទួលបានលទ្ធផលល្អ​នោះឡើយដោយសារតែ​ ពុករលួយជាប្រព័ន្ធ​។ ដើម្បីកម្ចាត់អំពើពុករលួយ​ប្រធានាធិប​​តីហ្វីលីពីន អនុញ្ញាត ឲ្យពលរដ្ឋ​បាញ់មន្ត្រីរូបណាដែលទទួលសំណូក។

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte  បានបង្កឲ្យមានវិវាទ​​ នៅក្នុងប្រទេស​កាន់តែខ្លាំង ក្រោយពេល​លោក​ ប្រកាសអនុញ្ញាតឲ្យពលរដ្ឋ មានសិទ្ធិ វាយតប់ ឬបាញ់កាំ​ភ្លើងទៅ​លើ​ មន្ត្រី រដ្ឋាភិបាល រូបណា ដែលពលរដ្ឋ បានមើល​ឃើញទទួល​សំណូកដោយ​ផ្ទាល់ភ្នែកនោះ។ ពលរដ្ឋដែលបាញ់ទៅលើមន្ត្រីទទួលសំណូក ពុករលួយ​នឹងមិនត្រូវបានចោទប្រកាន់ទោស ឡើយ ប្រសិនបើ មន្ត្រីដែលខ្លួន វាយប្រហារ​នោះ​​​នៅរស់។

សារព័ត៌មាន​ Manilla Bulletin ​បានផ្សាយថា ប្រធានាធិបតី ហ្វីលីពីន លោក Duterte ​បានចេញបញ្ជារឲ្យវាយប្រហារ ឬបាញ់ប្រហារទៅលើមន្ត្រីពុករលួយ តែមិនត្រូវវាយដល់ស្លាប់ ឬបាញ់សម្លាប់នោះឡើយ គឺគ្រាន់តែធ្វើឲ្យរបួស ដើម្បីឲ្យមន្ត្រីទាំងនោះរាងចាល តែប៉ុណ្ណោះ​។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីបានសន្យាថា នឹងមិនដាក់ទោសអ្នកដែលវាយប្រហារមន្ត្រីពុករលួយឡើយ ឲ្យតែមន្ត្រីនោះមិនប៉ះពាល់ដល់អាយុជីវិត ។

ប្រធានាធិបតី Duterte ​បញ្ចាក់ថា​« បើអ្នកទៅបង់ពន្ធ ឬ ធ្វើលិខិតស្នាមផ្សេងៗ ​តែមន្ត្រី​ដែលខ្លួនទៅធ្វើ ទាកបង់ប្រាក់​ សូមវាយទៅលើមន្ត្រីនោះតែម្តង ហើយប្រសិនបើមានអាវុធ​គឺអាចបាញ់បានតែ កំសម្លាប់ ដោយសម្លាប់មនុស្សគឺពិបាក់រួចផុតពីការចោទប្រកាន់។ តែបើមន្ត្រីនោះមិនស្លាប់ គឺមិនមានការចោទប្រកាន់អ្វីឡើយ»។

ចាប់តាំងពី ខែសីហា ឆ្នាំ​២០១៨ មកទលពេលនេះ ប្រធានាធិបតី Duterte ​បានប្រកាសថា លោកបានហត់នឿយយ៉ាងខ្លាំង ពីសង្គ្រាមប្រឆាំងពុករលួយ​ ដោយមន្ត្រីជាច្រើននៅតែពុករលួយ មិនព្រមបោះបង់ ។​ កន្លងមក លោក Duterte  ក៏បាន​ដកហូតដំណែងមន្ត្រីយោធា​២០ រូប ពាក់ព័ន្ធនិង អំពើពុករលួយ​៕


ចែករំលែក៖