ព័ត៌មានទាន់ហេតុការណ៍៖

ឃេីញ​នាងតូចនៅតែឯង​ កេីតចំណង់ផ្លូវភេទ​ រំលោភសេព​សន្ថវៈ​ក្នុងបន្ទប់​ទឹក​

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន​ បន្ទាប់​ពី​ជននេះសង្ស័យបានចាប់ក្មេងស្រីមិនទាន់គ្រប់អាយុរំលោភ​សេពសន្ថវៈ​នៅក្នុងបន្ទប់ទឹក​ ខណៈ​នាងនៅផ្ទះតែម្នាក់ឯង​ ។

តាមប្រភព​ព័ត៌មាន​អោយដឹងថា​ នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានធ្វើការចាប់ឃាត់ខ្លួនយុវជនម្នាក់ក្នុងករណី រំលោភសេពន្ថវៈ លើកុមារីរងគ្រោះកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល១១:០០នាទីនៅចំណុចភូមិ ថ្នល់ថ្មី ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ខណៈពេល កុមារីរងគ្រោះ ឈ្មោះ ទសម ភេទស្រី អាយុ ៩ឆ្នាំ កំពុងនៅផ្ទះម្នាក់ឯង។

សមត្ថ​កិច្ច​ថា​ បន្ទាប់​ពី​សាកសួរជនសង្ស័យ​បានសារភាព​ប្រាប់ថា​ នៅពេលឃើញនាងនៅតែឯង​ ហើយ​មានឱកាសល្អជនបង្កឡើងឈ្មោះ ញ៉ឹប វាស្នា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិជាមួយ បានធ្វើសកម្មភាព ចាប់រំលោភកុមារីរង​គ្រោះនៅក្នុងបន្ទប់ទឹក។

បច្ចុប្បន្នមុខសញ្ញាខាងលើបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាង សំណុំរឿង តាមនីតិវិធី​ ៕​ វណ្ណៈ


ចែករំលែក៖