វៀតណាម៖ ដើម្បីផ្សព្វផ្សាយកម្មវិធី «វៀតណាម-មានសម្រស់ស្អាតគ្រប់ពេល» និងការឈានចូលសរទរដូវដ៏រ៉ូមែនទិក ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់ប្រទេសវៀតណាបានដាក់ចេញនូវកម្មវិធីប្រមូសិនយក្សមួយពេញ១ខែកញ្ញានេះ តាមរយៈការផ្តល់ជូនសំបុត្រហោះហើរបែបសន្សំសំចៃដ៏អស្ចារ្យរាប់លានសន្លឹក ដែលមានតម្លៃត្រឹមតែ ០ ដុល្លារអាមេរិក ដើម្បីធ្វើដំណើរទូទាំងប្រទេសវៀតណាម។
អ្នកចូលចិត្តទេសចរណ៍ទាំងអស់ អាចស្វែងរកសំបុត្រហោះហើរដ៏អស្ចារ្យជាច្រើនសន្លឹក ដើម្បីធ្វើដំណើរកម្សាន្តទូទាំងប្រទេសវៀតណាម តាមរយៈវិធីសាស្ត្រងាយៗ ដោយចូលទៅកាន់គេហទំព័ររបស់ Vietjet គឺ www.vietjetair.com និងកម្មវិធីដំឡើងតាមទូរស័ព្ទដៃ Vietjet Air ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ដល់ម៉ោង ២ រសៀល អំឡុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ នឹងមានឱកាសមួយទៀត ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ដល់ម៉ោង ២ រសៀល នៅចន្លោះថ្ងៃទី២៤ និងទី២៦ ខែកញ្ញា ឆ្នាំ២០១៩។ កម្មវិធីប្រមូសិននេះ មានសុពលភាពសម្រាប់រាល់ផ្លូវហោះហើរទាំងអស់ក្នុងប្រទេសវៀតណាម ហើយពេលវេលានៃការធ្វើដំណើរ នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។ ជាមួយនឹងការមានបណ្តាញហោះហើរដ៏ទូលំទូលាយ និងកម្មវិធីហោះហើរដ៏មានអត្ថប្រយោជន៍នៅលើផ្លូវចំនួន ១២៩ ខ្សែ និងការហោះហើរចំនួន ៤០០ លើក ក្នុង១ថ្ងៃ ក្រុមហ៊ុន Vietjet ផ្សារភ្ជាប់គោលដៅក្នុងតំបន់ធំៗជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងប្រទេសកម្ពុជា ជាមួយនឹងវៀតណាម ផងដែរ និងជួយឲ្យអ្នកធ្វើដំណើរទាំងអស់ អាចទទួលបានការហោះហើរដែលភ្ជាប់គ្នា ដើម្បីទៅកម្សាន្តក្នុងគោលដៅជាច្រើនទូទាំងវៀតណាម ដូចជាទីក្រុងហាណូយ ហូជីមិញ ដាណាំង ញ៉ាត្រាំង កោះភូកុក ឬដាឡាត។
លោក Nguyen Thanh Son អនុប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet មានប្រសាសន៍ថា៖ «Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រជាពលរដ្ឋ មិនថាពួកគាត់ចង់ទៅណា Vietjet នឹងបើកផ្លូវថ្មីជាបន្តបន្ទាប់។ លើសពីនេះទៅទៀត យើងដាក់ចេញនូវកម្មវិធីប្រមូសិនផ្សេងៗគ្នាជាច្រើន នៅឆ្នាំនេះ ដើម្បីគាំទ្រដល់ការកើនឡើងនៃវិស័យទេសចរណ៍ ដើម្បីជួយឲ្យអតិថិជនមានការសន្សំសំចៃជាពិសេសលើការចំណាយលើការធ្វើដំណើរតាមផ្លូវអាកាស និងដើម្បីបង្កើតកម្មវិធីផ្សេងៗជាច្រើនទៀត។ យើងសង្ឃឹមថា នឹងនាំយកវៀតណាមទៅកាន់ពិភពលោក តាមរយៈការផ្តល់ការផ្សារភ្ជាប់នានា ទៅកាន់អ្នកធ្វើដំណើរអន្តរជាតិ និងផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងស្រុក»។
គួរបញ្ជាក់ដែរថាបច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Vietjet ប្រតិបត្តិការហោះហើរប្រចាំថ្ងៃចំនួន ៤០០លើក ដោយបានដឹកនាំអ្នកដំណើរច្រើនជាង ៨០ លាននាក់ មកទល់បពេលនេះ ដោយមានផ្លូវហោះហើរចំនួន ១២៩ខ្សែ ដែលគ្របដណ្តប់លើគោលដៅជាច្រើនទូទាំងវៀតណាម និងគោលដៅអន្តរជាតិជាច្រើន ដូចជា ជប៉ុន ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ចិន ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឥណ្ឌា និងកម្ពុជា៕ វឌ្ឍនា