ព័ត៌មានទាន់ហេតុការណ៍៖

អាកាសចរវៀតណាមបញ្ចេញសំបុត្រ​ហោះហើរ​​រាប់​លាន​សន្លឹកមិនគិតថ្លៃ​ធ្វើ​ដំណើរ​កម្សាន្ត​​នៅប្រទេសខ្លួន

ចែករំលែក៖

វៀតណាម​៖ ដើម្បី​ផ្សព្វ​ផ្សាយ​​កម្ម​វិធី «វៀត​ណាម-មាន​សម្រស់​ស្អាត​​គ្រប់​​ពេល» និង​ការ​ឈាន​ចូល​​សរទរដូវ​ដ៏​រ៉ូ​មែន​ទិក ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet របស់ប្រទេសវៀតណាបានដាក់​ចេញ​នូវ​កម្ម​វិធី​ប្រមូ​សិន​យក្ស​មួយ​​ពេញ​១​ខែ​កញ្ញា​នេះ តាម​រយៈ​ការ​ផ្តល់​​ជូន​សំបុត្រ​ហោះហើរ​បែប​សន្សំ​សំ​ចៃ​ដ៏​អស្ចារ្យ​រាប់​លាន​សន្លឹក ដែលមាន​តម្លៃ​ត្រឹម​តែ ០ ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​ដំណើរ​ទូ​ទាំង​ប្រទេស​វៀត​ណាម​។ 

អ្នក​ចូ​ល​ចិត្ត​​ទេសចរណ៍​ទាំង​អស់ អាច​ស្វែង​រក​សំបុត្រ​ហោះ​ហើរ​​ដ៏អស្ចារ្យ​ជាច្រើន​សន្លឹក ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ត​​ទូ​ទាំង​ប្រទេស​​វៀត​ណាម តាម​រយៈ​វិធី​សាស្ត្រ​ងាយ​ៗ ដោយ​​ចូល​ទៅកាន់​គេហ​ទំ​ព័រ​របស់ Vietjet គឺ www.vietjetair.com និង​កម្មវិធី​ដំឡើង​តាម​ទូរ​ស័ព្ទដៃ Vietjet Air ចាប់​ពី​ម៉ោង​ ១២ ថ្ងៃ​ត្រង់ ដល់​ម៉ោង ២ រសៀល អំឡុង​រយៈ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​។ នឹង​មាន​ឱកាស​មួយ​ទៀត​ ចាប់​ពីម៉ោង ១២ ថ្ងៃ​ត្រង់ ដល់​ម៉ោង ២ រសៀល នៅ​ចន្លោះ​ថ្ងៃ​ទី​២៤ និង​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៩​។ កម្ម​វិធី​ប្រមូ​សិន​នេះ មាន​សុពល​ភាព​សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ទាំង​អស់​ក្នុង​ប្រទេស​វៀត​​ណាម ហើយ​ពេល​វេលា​នៃ​ការ​ធ្វើ​ដំណើរ​ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២០​។ ជា​មួយ​នឹងការ​មាន​បណ្តាញ​ហោះ​ហើរ​ដ៏​ទូ​លំ​ទូលាយ និង​កម្មវិធី​​ហោះ​ហើរ​ដ៏​មាន​អត្ថ​ប្រយោជន៍​នៅ​លើផ្លូវ​ចំនួន​ ១២៩​ ខ្សែ និង​ការ​ហោះហើរ​ចំនួន ៤០០ លើក ក្នុង​​១​ថ្ងៃ ក្រុមហ៊ុន Vietjet ផ្សារ​ភ្ជាប់​​គោល​ដៅ​ក្នុង​តំបន់​ធំ​ៗ​ជាច្រើន ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ប្រទេស​កម្ពុជា ​ជា​មួយនឹង​វៀត​ណាម ផងដែរ និង​ជួយ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់ អាច​​ទទួល​បាន​ការ​​ហោះ​ហើរ​ដែល​ភ្ជាប់​គ្នា ដើម្បី​ទៅ​​កម្សាន្ត​​ក្នុង​គោល​ដៅ​ជាច្រើន​ទូ​ទាំង​វៀត​ណាម ដូច​ជា​ទីក្រុង​ហា​ណូយ ហូ​ជី​មិញ ដា​ណាំង ញ៉ា​ត្រាំង កោះ​ភូកុក ឬដា​ឡាត។ 

លោក Nguyen Thanh Son អនុប្រធានក្រុមហ៊ុន​​អា​កាស​​ចរណ៍ Vietjet មាន​ប្រសាសន៍​ថា៖ «Vietjet គឺ​ជា​ក្រុមហ៊ុន​អាកាស​ចរណ៍​របស់​ប្រជា​ពល​រដ្ឋ មិន​ថា​ពួក​គាត់​ចង់​ទៅ​ណា Vietjet នឹង​បើកផ្លូវ​ថ្មី​ជា​បន្ត​បន្ទាប់​។ លើស​ពី​នេះ​ទៅទៀត យើង​​ដាក់​ចេញ​នូវ​កម្ម​វិធី​ប្រមូ​សិន​ផ្សេង​ៗ​គ្នា​ជាច្រើន នៅ​ឆ្នាំ​នេះ ដើម្បី​​គាំទ្រ​ដល់​ការ​កើន​ឡើង​នៃ​វិស័យ​ទេសចរណ៍ ដើម្បី​ជួយ​ឲ្យ​អតិ​ថិ​ជន​មាន​ការ​សន្សំ​សំ​ចៃជាពិសេស​លើ​​ការ​ចំណាយ​លើ​ការ​​ធ្វើ​​ដំណើរ​តាម​ផ្លូវ​អាកាស និង​ដើម្បី​បង្កើត​​កម្ម​វិធី​ផ្សេង​ៗ​ជាច្រើន​ទៀត​។ យើង​សង្ឃឹម​ថា នឹង​នាំ​យក​​វៀត​ណាម​ទៅកាន់​ពិភព​លោក តាម​រយៈ​ការ​​ផ្តល់​ការ​ផ្សារ​ភ្ជាប់​​នានា ​ទៅ​កាន់​អ្នក​ធ្វើ​ដំណើរ​អន្តរ​ជាតិ និងផ្សព្វ​ផ្សាយ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​»​។ 

គួរបញ្ជាក់ដែរថាបច្ចុប្បន្ន ក្រុមហ៊ុន​អា​កាស​ចរណ៍ Vietjet ប្រតិ​បត្តិ​ការ​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​ចំនួន​ ៤០០​លើក ដោយ​​បានដឹកនាំ​អ្នក​ដំណើរ​ច្រើន​ជាង​ ៨០ លាន​នាក់ មក​ទល់​ប​ពេល​នេះ ដោយ​មានផ្លូវ​ហោះ​ហើរ​ចំនួន​ ១២៩​ខ្សែ  ដែល​គ្របដណ្តប់​លើ​គោល​ដៅ​​ជាច្រើន​ទូ​ទាំង​វៀត​ណាម និង​គោល​ដៅ​អន្តរ​ជាតិ​ជា​ច្រើន ដូច​ជា ជប៉ុន ហុង​កុង សិង្ហ​បុរី កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ ចិន ថៃ មី​យ៉ាន់​ម៉ា ម៉ា​ឡេ​ស៊ី ឥណ្ឌូនេស៊ី ឥណ្ឌា និង​កម្ពុជា​៕ វឌ្ឍនា


ចែករំលែក៖