ភ្នំពេញ៖ រថយន្តតាកូម៉ា១បាំងកន្លះ១គ្រឿងត្រូវបានប្រជាពលរដ្ឋប្រទះឃើញធ្លាក់ចូលក្នុងទឹកស្រែដោយមិនដឹងថាអ្នកបើកបរស្រវឹងស្រាឬបែបណានោះទេ ប៉ុន្តែសំណាងល្អដែលមិនបានបុករបងថ្មទើបពុំមានអ្នកស្លាប់ ។
ហេតុការណ៍នោះមិនដឹងថាកើតឡើងតាំងពីពេលណាមកទេប៉ុន្តែត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅខាងជើងភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ រថយន្តខាងលើម៉ាកតាកូម៉ាពណ៍ស្លែរ១បាំងកន្លះ ពាក់ស្លាកលេខភ្នំពេញ2F-6294 ហើយមិនត្រូវបានគេស្គាល់ម្ចាស់នៅឡើយ ។
ប្រជាពលរដ្ឋបាននិយាយថា គាត់មិនដឹងថារថយន្តនោះធ្លាក់ទឹកតាំងពីពេលណានោះទេ ប៉ុន្តែសង្ស័យតាំងពីវេលាម៉ោងប្រហែល៩យប់ថ្ងៃទី១៧ ខែកញ្ញាម្ល៉េះ ព្រោះខណៈនោះគាត់បានឮសម្លែងរថយន្តរោទិ៍ខ្លាំងៗនិងមានសម្លេងក្ដូងក្ឌាំង។ លុះដល់វេលាម៉ោង៥ព្រឹកថ្ងៃទី១៨ ទើបប្រទះឃើញរថយន្តនេះធ្លាក់ទឹកក្បែររបងដូចគេចូលចតហើយបើពិនិត្យមើស្ថានភាពជាក់ស្ដែងឃើញថារថយន្តនេះបើកលឿនណាស់ បម្រុងធ្លាក់រណ្ដៅជ្រៅនៅក្បែរនោះទៅហើយ និងប្រុងបុករបងថ្មថែមទៀងផងខ្វះតែ១ចំអាមប៉ុណ្ណោះ។ ប្រសិនបើបុករបងថ្មវិញប្រហែលអ្នកបើកបរឬអ្នកជិះជាមួយត្រូវស្លាប់ឬរងរបួសមិនខានឡើយ ហើយភ្លាមៗទំនងម្ចាស់អូសដែរតែអូសមិនរួចទើបទុកចោលតែម្ដង៕ សុខាសែនជ័យ