ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងផ្លូវនៅផ្លូវម៉ៅសេទុកកែងនិងផ្លូវ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ដោយសារពុំមានពន្លឺនិងចំណាំងផ្លាត់ច្បាស់នោះតែងតែបង្គ្រោះថ្នាក់ជាញឹងញាប់។ជាក់ស្តែងនៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ មានរថយន្តចំនួន២គ្រឿងបានបេីកបុកជាបន្តបន្ទាប់បង្កឲ្យរងការខូចខាតផងដែរ។
ករណីទី១ វេលាម៉ោង១០និង១០យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ មានបុរសជនជាតិចិន៣នាក់បើករថយន្តPAJERO ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2P-8738មួយគ្រឿងបេីកក្នុងទិសដៅពីត្បូងទៅជេីងហេីយបានជ្រុលបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់១កង់ចំណែករថយន្តបងកព្យាយាមបើករត់ប្រមាណជាង១០០ម៉ែត្រត្រូវបានសមត្ថកិច្ចបានចាប់បានមកវិញ។
ខណៈដែលសមត្ថកិច្ចនាំយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជេីងគោកផុតបន្តិចនៅវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃដដែលក៏មានរថយន្តម៉ាកហាយឡែនឌ័រពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2X 1181 បេីកមកបុករបាំងថ្មពុះចែកទ្រូងផ្លូវអស់មួយកង់ទៀតដែលទីតាំងតែមួយ។
ប្រជាពលរដ្ឋបានបង្ហេីបថា ទីតាំងខាងលេីរយះពេលមួយសប្តាហ៍នេះបុកបីករណីទៅហេីយដោយទីតាំងតែមួយ ដោយសារតែទីតាំងខាងលេីគ្មានភ្លេីងបំភ្លឺផ្លូវច្បាស់និងចំណាំងផ្លាតក៏គ្មានទេីបងាយនិងរថយន្តបេីកបុកបែបនេះ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ