ខេត្តកំពង់ធំ៖ ឥទ្ធិពលគ្រឿងញៀនបានធ្វើបានធ្វើបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជនសង្ស័យត្រូវជាមិត្តភក្កិលួចកាប់ពីក្រោយខ្នង ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧ និង២០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅភូមិងួនសៀម ឃុំកំពង់ចិន ត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា អំពើឃាតកម្មបង្កឡើយដោយជនសង្ស័យ ឈ្មោះ ម៉ៅ ម៉ៃ ភេទ ប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ មុខរបរមិនពិតប្រាដក (រត់គេចខ្លួន) ។
ជនរងគ្រោះមាន២នាក់ ឈ្មោះ ទិត រិន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅ ភូមិ ឃុំកើតហេតុ មានស្នាមរបួស ចំនួន៩កន្លែង លើដោះខាងស្តាំ1 កន្លែងប្រវែង 08សង្ទីម៉ែត្រ ជំរៅ01 សង្ទីម៉ែត្រ លើដោះខាងឆ្វេង1កន្លែង ប្រវែង 09សង្ទីម៉ែត្រ លើឆ្អឹងដងកាំ បិតផ្នែកខាង ឆ្វេង 01កន្លែង ប្រវែង05សង្ទីម៉ែត្រ ជំរៅ 01សង្ទីម៉ែត្រ លើករផ្នែកខាងស្ដាំ 01កន្លែង ប្រវែង08សង្ទីម៉ែត្រ ជំរៅ 04 សង្ទីម៉ែត្រ ក្រោមត្រចៀកខាងស្ដាំ ប្រវែង 08សង្ទីម៉ែត្រ ជំរៅ 05សង្ទីម៉ែត្រ លើកំភួន ដៃឆ្វេង01 កន្លែង ប្រវែង04 សង្ទីម៉ែត្រ ជំរៅ02 សង្ទីម៉ែត្រ លើកែងដៃឆ្វេង01កន្លែង ប្រវែង 07សង្ទីម៉ែត្រ ជំរៅ 04សង្ទីម៉ែត្រ ក្រោយឃ្លាកខាង ស្ដាំ01កន្លែង ប្រវែង 04សង្ទីម៉ែត្រ ជំរៅ07សង្ទីម៉ែត្រ លើ កែងដៃស្ដាំ01 កន្លែងប្រវែង01សង្ទីម៉ែត្រជំរៅ01 សង្ទីម៉ែត្រ (ស្លាប់នៅហ្នឹងកន្លែង)។ 2 /ឈ្មោះ រិន វិត ភេទ ប្រុស អាយុ 18 ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុ របួស លើភ្នែកគោលខាងឆ្វេង 01 កន្លែងប្រវែង 01សង្ទីម៉ែត្រ ជំរៅ 0,5សង្ទីម៉ែត្រ (រងរបួស)។
វត្ថុតាងចាប់យករួមមាន ពូថៅ១ដើម ។
តាមដំណើររឿង មុនពេលកើតហេតុ វេលាម៉ោងប្រហែល៦និង៣០នាទី ជនសង្ស័យបានមកអង្គុយ លេងជាមួយ ជនរងគ្រោះនៅក្រោមផ្ទះរបស់ជនរងគ្រោះ មួយសន្ទុះក្រោយ មកម្តាយជនសង្ស័យបានមកស្តីបន្ទោសឲ្យជនសង្ស័យ រួចក៏ដើរចេញទៅបាត់ ចំណែកជនរងគ្រោះក៏ដើរទៅឲ្យចំណីមាន់នៅក្រោយផ្ទះរួចហើយក៏មកអង្គុយលៀងដៃ និងដុសធ្មេញនៅអែបពាងទឹកក្រោយផ្ទះ ស្រាប់តែជនសង្ស័យបានទាញយកពូថៅពីក្រោមគ្រែដើរទៅកាប់ជនរងគ្រោះជាច្រើនពូថៅបណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្ដង ។ មូលហេតុ សង្ស័យញៀនថ្នាំ ។
ចំពោះជនសង្ស័យសមត្ថកិច្ចកំពុងតែបន្តស្វែងរកចាប់ខ្លួនដើម្បីផ្ដន្ទាទោសតាមច្បាប់ សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី