ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដូនពេញ ឃាត់រថយន្តធុនធំចំនួន ០៦ គ្រឿងបើកបរលើផ្លូវហាមឃាត់ ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ រថយន្តធុនធំចំនួន ០៦ គ្រឿងបើកបរលើផ្លូវហាមឃាត់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ត្រូវបានអាជ្ញាធរខណ្ឌ ស្ទាក់ចាប់ និងបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញដើម្បីអប់រំណែនាំ ។

ដោយអនុវត្តតាមប្រសាន៍ដឹកនាំ របស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៩ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និង ដោយមាន កាចូលរួម ពី លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក ហួត ពិសិដ្ឋ អធិការរងខណ្ឌ លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ សរុបចំនួន៥០នាក់ បានចុះអនុវត្តច្បាប់ចរាចរផ្លូវគោក ដោយស្ទាក់ចាប់រថយន្ត ធុនធំដែលបើកលើផ្លូវហាមឃាត់ រួមមាន មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និង តីរៈវិថីព្រះស៊ីសុវត្ថិ ។

ជាលទ្ធផល ឃាត់រថយន្ត ធុនធំបានចំនួន ០៦ គ្រឿង និងបានបញ្ជូនបន្តទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអប់រំណែនាំ ៕ស តារា


ចែករំលែក៖