ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់រួមភេទជាមួយអនីតិជន

ចែករំលែក៖

ខេត្តកណ្តាល៖ គូស្នេហ៌មួយគូ ស្គាល់គ្នាតាមឆាតទូរស័ព្ទទាក់ទងគ្នារហូតបានរួមភេទជាមួយគ្នាសម្រេចជាច្រើនលើក ខាងប្រុសត្រូវបានឪពុក ម្តាយ ខាងស្រី ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ។

នៅថ្ងៃទី៧ តុលានេះ លោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនខាងប្រុស ជាជនសង្សយ័ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “រួមភេទជាមួយអនិតិជនក្រោមអាយុ១៥ឆ្នាំ” ដែលប្រព្រឹត្តនៅភូមិត្រពាំងធ្នុង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ តាមាត្រា៤២ ច្បាប់ស្តីពីការបង្ក្រាបអំពើរជួញដូរមនុស្ស និងអំពើរធ្វើអាជីវកម្មផ្លូវភេទ។

ជនរងគ្រោះឈ្មោះ ស.ព.ស ភេទស្រី អាយុ១៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិច្រកក្រសាំង ឃុំទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល ។

ជនត្រូវចោទឈ្មោះសុខ សុវណ្ណៈ ភេទប្រុសអាយុ១៨ឆ្នាំ ។ មុខរបរជាងកញ្ចក់ នៅភូមិជោទ្រាច ឃំុម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យបានទំនាក់ទំនងគ្នាតាមឆាត និងតាមទូរស័ព្ទលុះដល់ថ្ងៃទី ៥ តុលា ២០១៩ វេលាម៉ោង៧យប់ ជនសង្ស័យបានណាត់ជនរងគ្រោះឲ្យមករង់ចាំនៅមុខមណ្ឌលសុខភាពឃំុទួល ព្រេជ ដើម្បីទៅដើរលេង និងហូបអីបន្តិចហូបរួចត្រឡប់មកដេកផ្ទះបងប្អូនជីដូនមួយរបស់ជនសង្ស័យលុះដល់ម៉ោងកើតហេតុជនសង្ស័យបានរួមភេទជាមួយជនរងគ្រោះតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួនបានស្រឡាញ់គ្នាតាមឆាត និងខ្លួនបានរួមភេទជាមួយជនរងគ្រោះចំនួន៣ដងដល់ម៉ោង៥ភ្លឺ ទើបខ្លួនជូន ជនរងគ្រោះមកផ្ទះវិញ ៕ ឆ ដា


ចែករំលែក៖