ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ១២នាក់ ត្រូវសមត្ថកិច្ចនគរបាលចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ជនសង្ស័យ១២នាក់ត្រូវបានសមត្ថកិច្ចនគរបាលចុះបង្ក្រាបបានជាបន្តបន្ទាប់ករណីប្រើប្រាស់គ្រឿងញៀននិងបានដកហូតដាវ​ ៣​ ដើម​ និងសម្ភារប្រើប្រាស់​គ្រឿងញៀនមួយចំនួនទៀត ។

ការចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀននេះបានធ្វើឡើងនៅថ្ងៃទី៧ខែតុលាឆ្នាំ២០១៩ត្រង់ចំណុចភូមិសាមគ្គី​ សង្កាត់ច្រកម្ទេស ក្រុងបាវិត ។

បើតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថាសង្ស័យដែលឃាត់ខ្លួន​មាន១.ឈ្មោះឃ្លាំង ភីពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ​មុខរបរមិនពិតប្រាកដ ២.ឈ្មោះ កុយ ធឹមថៃណា ភេទប្រុស អាយុ ២១ឆ្នាំ​, ៣.ឈ្មោះ ស៊ុន សេងហាក់ ភេទប្រុស អាយុ ១៩ ឆ្នាំ, ៤.ឈ្មោះឈឿន រដ្ឋាម៉ាន្នីខាំឈីត ភេទប្រុស អាយុ ២០ ឆ្នាំ, ៥.ឈ្មោះ ស ផា ភេទ ប្រុស អាយុ ២៣ ឆ្នាំ, ៦.ឈ្មោះ សុខ ជា ភេទ ប្រុស អាយុ ១៩ ឆ្នាំ, ៧-ឈ្មោះ ហុន យុត ភេទ ប្រុស អាយុ ២០ ឆ្នាំ, ៨-ឈ្មោះ ម៉េន សំណាងហៅពៅ ភេទប្រុស អាយុ ២២ ឆ្នាំ, ៩-ឈ្មោះ ពេជ្រ សុផាត ភេទ ប្រុស អាយុ ១៨ ឆ្នាំ និង ១០-ឈ្មោះ មាស សំភាក់ ភេទ ប្រុស អាយុ ២២ ឆ្នាំនិងជនសង្ស័យ២នាក់ទៀតជាបន្តបន្ទាប់ ។

ប្រភពបន្តថាក្នុងប្រតិបត្តិការ​នោះកម្លាំងនគរបាលដកហូតសម្ភារវត្ថុតាងរួមមាន៖ម៉ូតូចំនួន ០៤ គ្រឿងទូរស័ព្ទដៃ ០៤ គ្រឿង ដាវសាំម៉ូរ៉ៃចំនួន ០៣ ដើម ដែកអក្សរT ចំនួន ០១និងសម្ភារវេចខ្ចប់ និងប្រើប្រាស់មួយចំនួនទៀត ។

ប្រភពបន្តថាសមត្ថកិច្ចប្រចាំគោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អាវុធជាតិផ្ទុះ គ្រឿងញៀន និងបទល្មើស​ព្រហ្មទណ្ឌ ត្រង់ចំណុចភូមិសាមគ្គី​ សង្កាត់ច្រកម្ទេស ក្រុងបាវិត ត្រួតពិនិត្យ មធ្យោបាយធ្វើដំណើរ ក្នុងនោះឃាត់ជនសង្ស័យសាកសួរ និងធ្វើតេស្តទឹកម៉ូត្រ ស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន (+)ជាមេតំហ្វេតាមីន​ ម៉ាទឹកកក ។

​ជនសង្ស័យទាំង ២ នាក់​ មានឈ្មោះ​ផន សុអាន ភេ​ទ​ប្រុស​ អាយុ ១៧ ឆ្នាំរស់នៅភូមិព្រៃអង្គុញ សង្កាត់ច្រកម្ទេស ក្រុងបាវិត​ និងឈ្មោះ​ ឃៅ រដ្ឋា ភេទប្រុស អាយុ ១៧ ឆ្នាំរស់នៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត​ និងដកហូតសម្ភារៈវត្ថុតាងរួមមាន៖​ ម៉ូតូ ០១ គ្រឿង​ ទូរស័ព្ទដៃ ០២ គ្រឿង ។

​បន្ទាប់មកជនសង្ស័យបានឆ្លើយសារភាពពីបក្ខពួករបស់ខ្លួន​ នៅនៅម៉ោង៣រសៀល កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ និងកម្លាំងប៉ុស្តិ៍ស្វាយតាយាន​ បន្តឃាត់ខ្លួនជនសង្ស័យ ១០ នាក់ បន្ថែមទៀតដែលស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ផងដែរ ។

បច្ចប្បន្នជនសង្ស័យ​ទាំង១២​ នាក់​ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖