ព័ត៌មានទាន់ហេតុការណ៍៖

អតីតចៅសង្កាត់រងទី១ សង្កាត់ផ្សារដេប៉ូទី២ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស​រួមគំនិតក្បត់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងផ្នែកព្រហ្មទណ្ឌនិងកម្លាំងផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងភេវរកម្មនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធបទល្មើស​រួមគំនិតក្បត់ ប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ក្នុងកំឡុងឆ្នាំ២០១៩ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៨០៤ «ម» ដ.ច.ន ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ របស់លោក កូយ សៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។

ករណីឃាត់ខ្លួណជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល នៅចំណុចនៅផ្ទះលេខ៥៧z​ ផ្លូវលេខ១៥០ ក្រុមទី៣១​ ភូមិ១១​ សង្កាត់ផ្សា​រដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ទិត្យ​ សុផាត​ ភេទស្រី​ អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរនៅផ្ទះ​ (លក់កាហ្វេ និងលក់ចាប់ហួយ) និងជាអតីតចៅសង្កាត់រងទី១ សង្កាត់ផ្សារដេប៉ូទី២ មានទីលំនៅផ្ទះលេខ៥៧z​ ផ្លូវ លេខ១៥០ ក្រុមទី៣១​ ភូមិ១១​ សង្កាត់​ផ្សា​រដេប៉ូទី២ ខណ្ឌទួលគោក។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យនគរបាលប្រឆាំងភេវរកម្មនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដនដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ស តារា


ចែករំលែក៖