ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងជួញដូរផ្លូវភេទដុះស្លែខុសច្បាប់ ត្រូវបាននគរបាល​ខេត្តប៉ៃលិនបង្ក្រាប

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពី​វេលាម៉ោង១និង៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដោយ​មានការដឹកនាំ​ផ្ទាល់​ពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និងមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលប៉ៃលិន ចាត់​ឲ្យ​លោក​ឧត្ដមសេនីយ៍​ត្រី ស៊ិន សុភាលក្ម្សី ស្នងការ​រង​ផែន​ការងារ​គ្រប់​គ្រង​អាវុធ​គ្រឿង​ផ្ទុះ និង​អគ្គិភ័យ ដឹកនាំ​កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះបង្ក្រាបករណី ជួញដូរផ្លូវភេទខុសច្បាប់ មួយ​កន្លែង​ស្ថិតនៅចំណុចផ្ទះរបស់ស្ត្រីម្នាក់ឈ្មោះ សុខ ស្រីលីន ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម ដែលមករស់នៅក្នុង​ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ការបង្ក្រាបនេះ ​សមត្ថកិច្ចបានឃាត់ខ្លួន​បានជនសង្ស័យ​ប្រុស ស្រីចំនួន​៦នាក់ ស្រី៤នាក់៖ ១-ឈ្មោះ សុខ ស្រីលីន (ម្ចាស់ផ្ទះ) ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម, ២-ឈ្មោះ វៀង ធីហុង (ហៅ រក្សា) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម, ៣-ឈ្មោះ ធិន ណាវ៉ាន់ (ហៅ អាម៉ី) ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិវៀតណាម, ៤-ឈ្មោះ ថៃ នីតៃលិន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម, ៥-ឈ្មោះ ម៉ៃទ្រី ថាណាផាសាត់ថាណា (ហៅ ម៉ៃទី) ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ គ្រូ​ពេទ្យ ជនជាតិថៃ និង៦-ឈ្មោះ ឆាត ឡុង ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ សន្តិសុខ បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុង​ករណីនេះ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ឆែកឆេរ​ឃើញ​ស្រោម​អនាម័យ​មួយ​ចំនួន​នៅក្នុង​កាបូប​ដៃ​​ជនសង្ស័យ និង​ស្រោម​អនាម័យ​ដែល​ប្រើប្រាស់​រួច​នៅក្នុង​ធុញ​សំរាម​សរុប​ចំនួន​១០ស្រោម ។​

ករណីខាងលើទៅការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន បាន​កសាង​សំណុំរឿង​ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕ សសារ៉េត


ចែករំលែក៖