ព័ត៌មានទាន់ហេតុការណ៍៖

​ប្រជាពលរដ្ឋរិះគន់អ្នកចាក់​ដី​រំលោភយកដីចំណីព្រែកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មាន​ករណី​ចាក់​ដី​រំលោភ​យក​ចំណី​ព្រែក​សាធារណៈ​ធ្វើ​ជា​កម្មសិទ្ធិ​ធ្វើ​ឲ្យ មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដោយ​ចោទ​ថា មានការ​ឃប់ឃិត​គ្នា​ពី​អាជ្ញាធរ ជា​លក្ខណៈ​ប្រ​ព​ន្ធ័ ទើប​គ្មាន​ស្ថា​ប​ន័​ណា​មើលឃើញ​ខណៈ​ការ​ចាក់​ដី​លុប​ព្រែក​នេះ​នៅ​ជាប់ ប៉ុស្តិ៍​រដ្ឋបាល ឃុំ​កំពង់​ចក និង​នៅ​ជាប់​ថ្នល់ជាតិ​លេខ​១៣ គល់​ស្ពាន​កំពង់​ចក ជិត​សាលាស្រុក​រំដួល ស្ថិត​នៅ​ភូមិ​ចក ឃុំ​កំពង់​ចក ស្រុក​រំដួល ។

បើ​តាម​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ២០១៩​នេះ​ថា អ្នក​ចាក់​ដី​រំលោភ​យក​ដី​ចំណី​ព្រែក​ធ្វើ​ជា​កម្មសិទ្ធិ​ឈ្មោះ កង ចាន់ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មុមុខរបរលក់កាហ្វេរ មាន​ទីលំនៅ​ភូមិ​ចក ឃុំ​កំពង់​ចក ស្រុក​រំដួល ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ការ​ចាក់​ដី​លុប​ចំណី​ព្រែក​នេះ គឺ​អស់​រយៈពេល​១​ខែ​មក​ហើយ ប៉ះពាល់​ដី​ព្រែក និង​ចំណី​ព្រែក​ទំហំ​បណ្តោយ​៥២​ម៉ែត្រ ទទឹង​១៨​ម៉ែត្រ ។

ទាក់ទិន​ករណី​ចោទប្រកាន់​នេះ​ដែរ អ្នក​ចាក់​ដី​ឈ្មោះ កង ចាន់ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាងលើ​បាន​ប្រាប់​អ្នក​ព័ត៌មាន​ឲ្យ​ដឹង​ថា គាត់​ចាក់​ដី​លើក​ភូមិ​សាងសង់ លំនៅ​ឋាន​នេះ គឺ​ចាក់​ដី​លើ​ដី​ចាស់​ជា​កម្មសិទ្ធិ​របស់​គាត់​ទេ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដី​ដែល​ចាក់​នេះ​ជា​ដីស្រែ​គាត់​បាន​មក​កាន់កាប់​នៅ​ឆ្នាំ​១៩៩៣ ដែល​មាន​ក្បាលដី​៥២​ម៉ែត្រ ជម្រៅ​មិនដឹង​ប៉ុន្មាន​ទេ​ដោយ​មិន​បាន​វាស់វែង និង​ពុំ​មា​នប​ណ្ណ័​សម្គាល់​សិទ្ធិ​កាន់កាប់​អី​ទេ ធ្លាប់​មាន​បង្កាន់ដៃ​ទទួល​ពាក្យ​កាន់កាប់​ដីធ្លី​ក៏​ប៉​ន្តែ​បច្ចុប្បន្ន​បាន​បាត់​អស់ហើយ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយ​ភូមិ​ផ្ទះ​ចាស់​លិច​ទឹក​ទើប​ចាក់​ដី​លើ​ដី​ចាស់​ទំហំ​៤០​ម៉ែត្រ ជម្រៅ​ចាប់ពី​ចិញ្ចើមថ្នល់​ដល់​មាត់​ព្រែក​ប្រវែង​៤០​ម៉ែត្រ គុណ​នឹង​៤០​ម៉ែត្រ ដើម្បី​ឲ្យ​ផុត​ទឹក​នា​រដូវវស្សា គឺ​សែង​ផ្ទះ​ចាស់​ទំហំ ៦​ម៉ែត្រ គុណ​នឹង​៧​ម៉ែត្រ សង់​អំពី​ឈើ​សរសរ​បេតុង ជញ្ជាំង​ក្តារ ប្រក់​ក្បឿង មក​ដាក់​លើ​ដី​លើក​ថ្មី និង​ជួសជុលផ្ទះ​ឲ្យ​បាន​ល្អ​រស់នៅ ។

បើ​តាម​មន្ត្រី​ជំនាញ​បាន​ឲ្យឹ​ង​ថា ចំណី​ថ្នល់ជាតិ​លេខ​១៣​នេះ ចំណី​ផ្លូវ​២៥​ម៉ែត្រ ហើយ​បើ​វាស់​ពី​អាក់​ផ្លូវ​២៥​ម៉ែត្រ និង​វាស់​ចេញពី​ចំណី​ផ្លូវ​ទៅ​ដល់​មាត់​ព្រែក​ប្រវែង​២៨​ម៉ែត្រ​បើ​គិតការ​ចាក់​ដី​នេះ​ផល​ប៉ះពាល់​ដី​ចំណី​ផ្លូវ​១៥​ម៉ែត្រ និង​ចំណី​ព្រែក​១៨​ម៉ែត្រ សរុប​៣៣​ម៉ែត្រ គុណ​នឹង​៤០​ម៉ែត្រ ។ ទាក់ទិន​ករណី​នេះ​ដែរ​អាជ្ញាធរ ឃុំ​កំពង់​ចក​បាន​ឲ្យ​ដឹង​ថា ខាង​ឃុំ​មិនដឹង​ទេ​ឮ​ថា​ថ្នាក់លើ​ដោះស្រាយ​អស់ហើយ ។ លោក សុខា រ៉ា​ម អភិបាលស្រុក​រំដួល​បាន​មាន​ប្រសាសន៍​តាម​ទូរ​សព្ទ័​ថា កន្លង​មក​លោក​ធ្លាប់​បាន​ឲ្យ​មន្ត្រី​ជំនាញ ចុះ​ទៅ​ពិនិត្យ​មើល​ហើយ​មន្ត្រី​ជំនាញ​រាយការណ៍​ថា ម្ចាស់​ដី​គេ​ចាក់​ដី​លើ​ដី​កម្មសិទ្ធិ​របស់​គាត់​ទេ ទើប​លោក​មិន​មានការ​ហាមឃាត់​ឬ​ផ្អាក ។

លោក គឹ​ម សា​វុ​ធ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​មាន​ប្រសាសន៍​ថា លោក​មិន​បានដឹង​ការ​ចាក់​ដី​រំលោភ​យក​ដី​ចំណី​ព្រែក​នេះ​ទេ ហើយ​បើ​មានការ​ចាក់​លុប​ព្រែក​នោះ​គឺ​ខុសច្បាប់ ហើយ​លោក​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​មើល ៕ យឹម សុថាន


ចែករំលែក៖