ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ បង្ហាញលទ្ធផលបណ្តោះអាសន្ន​ នៃការបោះឆ្នោតជ្រេីសតាំងសមាជិកឧត្តមក្រុមប្រឹក្សា​នៃអង្គចៅក្រម

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ និង​ ជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសម្រាប់ការជ្រេីសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម​ លោក​ អង្គ​ វង្ស​ វឌ្ឍានា​ នៅថ្ងៃទី២០​ ខែតុលា​ នេះ​ បានចេញលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតសម្រាប់ការជ្រេីសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម​ ។

សូមបញ្ជាក់ថា​ នៅថ្ងៃសៅរ៍ ទី១៩ និងថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត សម្រាប់ការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញត្រួតពិនិត្យការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅមណ្ឌលបោះឆ្នោត អគ្គលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។

ការបោះឆ្នោតរៀបចំទៅ ដោយមានការចូលរួមពី ចៅក្រម ព្រះរាជអាជ្ញា គ្រប់សាលាជម្រះក្តី គ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស បានធ្វើការបោះឆ្នោតសម្រាប់ការជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចំនួន ៤ រូប ក្នុងចំណោម ចៅក្រម ព្រះរាជអាជ្ញា ដែល ១រូបតំណាងអោយចៅក្រមសាលាជម្រះក្តីជាន់ខ្ពស់ ១រូបតំណាងអោយព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាជម្រះក្តីជាន់ខ្ពស់ និងព្រះរាជអាជ្ញាក្រសួងយុត្តិធម៌ ១រូបតំណាងអោយចៅក្រម នៃសាលាជម្រះក្តីជាន់ទាប និង ១រូបទៀត តំណាងអោយ ព្រះរាជអាជ្ញានៃអយ្យការអមសាលាជម្រះក្តីជាន់ទាប ៕ចេស្តា


ចែករំលែក៖