ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការខេត្តកណ្តាល នឹងបើកការស៊ើបអង្កេតរកការពិត ក្នុងរឿងក្តីប៉ូលិសស័ក្តិ៣ ជិន ជឿន វៃប្រពន្ធរហូតរលូតកូនអាយុ៤ខែ

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅពេលនេះ មហាជនជាច្រើននាក់ កំពុងទន្ទឹងរង់ចាំមើលថា តើលោកប៉ូលិសស័ក្តិ៣ ជិន ជឿន ធ្វើការនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលវៃប្រពន្ធមិនទាន់រៀបការរហូតរលូតកូនអាយុ៤ខែ រួចខ្លួនពីសំណាញ់ច្បាប់ដែរឬទេ ? ខណៈដែលលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល អះអាងថា នឹងបើកការស៊ើបអង្កេតរកការពិតក្នុងរឿងក្តីនេះ ។

នារីរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន សុំឲ្យជួយរកយុត្តិធម៌ ករណីប្តីមិនទាន់រៀបការជាប៉ូលិស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពីបទមនុស្សឃាតដោយចេតនា និងហិង្សាមានស្ថានទម្ងន់ទោស ។

យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ស៊ាង ស្រីល័ក្ខ អាយុ២៧ឆ្នាំ បានប្តឹងឈ្មោះ ជិន ជឿន ភេទប្រុស ជាមន្ត្រីបម្រើការងារនៅស្នងការនគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់ ។

នារីរងគ្រោះ រៀបរាប់ថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០៖៣០នាទីយប់ ឈ្មោះ ជិន ជឿន ដែលជាប្ដីរស់នៅដំបូលផ្ទះតែមួយ ដោយមិនទាន់បានរៀបការ បានប៉ុនប៉ងធ្វើឃាត និងហិង្សាមានស្ថានទម្ងន់ មកលើនារីរងគ្រោះបណ្តាលឲ្យរលូតកូននៅក្នុងផ្ទះផ្ទៃរបស់នាងខ្ញុំដែលកំពុងពពោះ ៤ខែ។

នារីរងគ្រោះ ស្នើសុំលោកស្នងការដ្ឋាននគរបាល ខេត្តកណ្តាលមេត្តាជួយរកយុត្តិធម៌ និងចាត់វិធានការតាមផ្លូវច្បាប់ ៕ ឆ ដា


ចែករំលែក៖