ព័ត៌មានទាន់ហេតុការណ៍៖

មុខរបរច្រៀងតាមហាងមិនកាក់កប បែកគំនិតលួចម៉ូតូ សមត្ថកិច្ចចាប់ដាក់ខ្នោះល្មម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ប្រកបរបរច្រៀងតាមហាង តែមិនសូវកាក់កប ក៏បែកគំនិតលួចម៉ូតូរបស់គេចុងក្រោយត្រូវសមត្ថកិច្ចចាប់ដាក់ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខហាងប្អូន ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អមបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០ និង៣០នាទី ជនសង្ស័យឈ្មោះ ម៉េត ស៉ូស្សា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកច្រៀងតាមហាង ស្នាក់នៅបន្ទប់ជួល ភូមិស្លែងរលើង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) បានមកចូលបំរើការងារនៅចំណុចមុខហាងប្អូន ដោយធ្វើជាអ្នកច្រៀង ។

លុះដល់ថ្ងៃកើតហេតុជនសង្ស័យបានធ្វើសកម្មភាពលួចយម៉ូតូ០១គ្រឿង ម៉ាកស៊ីដេ សេរីចាស់ ពណ៌ទឹកប្រាក់ គ្មានស្នាក់លេខយកទៅបាត់រហូត ។

ប្រភពបន្តទៀតថា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះ ឈ្មោះ កង់ ចាន់រិទ្ធីយ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធានាគារឯកជន ស្នាក់នៅផ្ទះលេខ២៧E ផ្លូវបេតុង ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានចូលមកហូបអីនៅក្នុងហាងវីរៈជន ក៏ឃើញជនសង្ស័យកំពង់ច្រៀងនៅក្នុងហាងនោះ ក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ចន្ទ លីហ្សា


ចែករំលែក៖