ព័ត៌មានទាន់ហេតុការណ៍៖

នារីរូបស្រស់ម្នាក់ បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានម៉ូតូមួយគ្រឿងទៀត បុកបណ្តាលឲ្យរងរបួសជើងម្ខាង

ចែករំលែក៖

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងទៀតបុកបណ្តាលឲ្យរងរបួសជើងម្ខាង ។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង៩និង៣០នាទី​ ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវ ១៨២ កែងនឹង ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញនារីម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាស្គុបពីពណ៌សពាក់ស្លាកលេខ តាកែវ 1R-1706 ធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ២៥៧ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា zoomer x ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1HE-6981 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវលេខ១៨២ក្នុងទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់បានបុកម៉ូតូស្គុបពីពេញទំហឹង បណ្ដាលឲ្យនារីរងគ្រោះដួលបោកនឹងថ្នល់រងរបួសជើងម្ខាងត្រូវបាន មិត្តភ័ក្តិនិងសាច់ញាតិបញ្ជូនទៅសង្គ្រោះដោយខ្លួនឯង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុដោយភាគីទាំងសងខាងសូមធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ ជ្រោយពេជ្រ


ចែករំលែក៖