ព័ត៌មានទាន់ហេតុការណ៍៖

ចោរស្ទាវ ស្ទើរភ្លើង១១នាក់ ត្រូវបានសមត្ថកិច្ច ស្រុកប្រាសាទបាគង ឃាត់ខ្លួន ពីបទលួចគាស់ទ្វារ តូបចូលលួចទូរស័ព្ទ

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ១១ នាក់លួចគាស់ ទ្វារ តូប ចូល លួច ទូរស័ព្ទ ទៅ សាលាដំបូងខេត្តសៀមរាបដើម្បីអនុវត្តតាមនីតិវិធីបន្តកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចបាន ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ជាបន្តបន្ទាប់ករណីគាស់ តូបលក់ទូរស័ព្ទនៅចំណុចផ្សាររលួស ស្ថិតនៅក្នុង ភូមិ ដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក មិន ចន្ថាអធិការនគរបាល ស្រុកប្រាសាទបាគង បានបញ្ជាក់ ឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ មានករណី គាស់តូបលក់ទូរស័ព្ទ នៅចំណុចផ្សាររលួសស្ថិតនៅក្នុង ភូមិដូនទាវ ឃុំ រលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប របស់ជនរងគ្រោះ ឈ្មោះ ស្រី ង៉ិក ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅ ភូមិដូនទាវ ឃុំរលួស ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។

សម្ភារ បាត់បង់ រួមមាន ៖ ទូរស័ព្ទ SAMSUNG ០៥ គ្រឿង , ទូរស័ព្ទ OPPO ០៥ គ្រឿង , ទូរស័ព្ទ HUAWEI ០៥ គ្រឿង , ទូរស័ព្ទ NOKIA ( អិន ចុច ពិល )៥០ គ្រឿង , POWER BANG ៥ គ្រឿង , កាស ប្លូ ធូ ១០ ខ្សែ ។

សមត្ថកិច្ចបានស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពរបស់ម្ចាស់តូប ហើយកំណត់មុខសញ្ញាបាន និងតាមស្វែងរកឃាត់ខ្លួនជនសង្ស័យជា បន្តបន្ទាប់១. ជនសង្ស័យ ឈ្មោះ ភឿន រិ ទ្ធ ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅ ភូមិ រលួសខាងលិច ឃុំ រលួស ស្រុកប្រាសាទបាគង ។

២. ជនសង្ស័យឈ្មោះ និល ពេជ្រ ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅ ភូមិ រលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

៣. ឈ្មោះ យ៉ង់ រិទ្ធី ភេទ ប្រុស អាយុ ១៥ ឆ្នាំ នៅ ភូមិរលួសខាងកើត ឃុំ រលួស ស្រុកប្រាសាទបាគងខេត្តសៀមរាប ។

៤. ឈ្មោះ ឡាន គឹម លាង ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅ ភូមិស្ទឹង ឃុំ បាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

៥. ឈ្មោះ ជិម សេង លី ( ហៅ វិត ) ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅ ភូមិដូននុំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

៦. ឈ្មោះ ហៃ ឡោក ( ហៅ ឈី ត ) ភេទប្រុស អាយុ១៦ ឆ្នាំ រស់នៅ ភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

៧. ឈ្មោះ ថា ន់ រិទ្ធី ( ហៅ ហីង ) ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅ ភូមិ ចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

៨. ឈ្មោះ ឆេង លី ហួរ ( ហៅ ស៊ឺ ) ភេទប្រុស អាយុ១៦ ឆ្នាំនៅ ភូមិ រលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

៩. ឈ្មោះ កយ មួយ កញ្ញា ភេទស្រីអាយុ១៦ ឆ្នាំ រស់នៅ ភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

១០. ឈ្មោះ រ៉ា ប៉ង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅ រលួសខាងលិច ឃុំ រលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប និង ១១. ឈ្មោះ យ៉ង់ រិទ្ធី ភេទ ប្រុស អាយុ ១៥ ឆ្នាំ រស់នៅ ភូមិ រលួសខាងកើត ឃុំរលួស ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង១១នាក់ បានសារភាពថាពិតជាបានធ្វើ សកម្មភាពលួចគាស់តូបលក់ទូរស័ព្ទពិតប្រាកដមែន ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បី អនុវត្តតាមនីតិវិធី ៕ប៊ុនរិទ្ធី


ចែករំលែក៖