ខេត្តសៀមរាប ៖ សមត្ថកិច្ចខេត្តសៀមរាបបានរៀបចំសំណុំរឿងបញ្ជូន ជន ជាតិរុស្សីម្នាក់ពីបទទិញពេស្យាចារកុមារទៅតុលាការកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៩ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ចនៃ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋាន និងកម្លាំងជំនាញក្រុងភ្នំពេញ អនុវត្តដីកាបញ្ជាឲ្យចូលខ្លួនរបស់សាលាដំបូងខេត្តសៀមរាបបញ្ជាឲ្យ ជនបរទេសឈ្មោះ Roman Bak Tigzih ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិរុស្ស៊ី លិខិតឆ្លងដែនមិនជា ប់ខ្លួន ( ជនសង្ស័យប្រាប់ថាលិខិតឆ្លងដែន នៅ បន្តវីសារនៅស្ថានទូត ) ពីបទទិញពេស្យាចារកុមារប្រព្រឹត្តនៅត្រង់ចំណុចសណ្ឋាគារ រ៉ូមេទិក ស្ថិតនៅ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង / ខេត្តសៀមរាប អំឡុង ខែឧសភា និង មិថុនា ឆ្នាំ ២០១៩ហើយបានគេចខ្លួនទៅក្រុងភ្នំពេញបាត់ ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យនៅមុខ អគារ the brigt ខាងត្បូងស្ថានទូតអូស្ត្រាលីក្រុងភ្នំពេញក្នុងពេលនោះមានការតដៃរើបម្រះបម្រុងរត់គេច ប៉ុន្តែកម្លាំងយើងគ្រប់គ្រងស្ថានការបាន ហើយបាននាំមកខេត្តសៀមរាបឃាត់ខ្លួននៅម៉ោង២៣នឹង ៣០នាទី និង បន្តនីតិវិធីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ៕ ប៊ុនរិទ្ធី