ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួស៣នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង បណ្តាលឲ្យរបួសស្រាល០២នាក់ (ប្រុស០១នាក់) ស្លាប់០១នាក់ (ប្រុស) ខូចខាតរថយន្ត០១គ្រឿង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង២០នាទី ថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ (ផ្លូវវាងក្រុងស្ទឹងសែន) ចំណុចមុខផ្ទះឈ្មោះភ័ស ព្រីង ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាករ៉ៃណូ (ឡានបែនដឹកដី) ពណ៌ស ស្លាកលេខកំពង់ធំ3A 1836 (បើកបរទឹសដៅពីជើងទៅត្បូង) ដោយឈ្មោះ យ៉ាន់ សុភ័ណ្ឌ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ភូមិ ឃុំកើតហេតុខាងលើ (របួសស្រាល) មុខរបរបើកបររថយន្ត និង អ្នករួមដំណើរចំនួន០២នាក់ : ១-ឈ្មោះ ចាន់ សុីណា ភេទស្រី អាយុ២២ឆ្នាំ (ប្រពន្ធអ្នកបើកបររថយន្ត) (របួសស្រាល) មុខរបរនៅផ្ទះ ។ ២-ឈ្មោះ ឡុង ភេទប្រុស ២០ឆ្នាំ រស់នៅ ភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) ។

មូលហេតុ បង្កឡើងដោយរថយន្តខ្វះលក្ខណៈបច្ចេកទេស (ជាប់ហ្រ្វាំងអូសកង់ទៅខាងឆ្វេងធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់) ។ វត្ថុតាងយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលដំរីជាន់ខ្លា ចំណែកសាកសពដំកល់នៅមន្ទីរពេទ្យខេត្តកំពង់ធំ រង់ចាំក្រុមគ្រួសារមកទទួលយក ៕ ប៊ុនរិទ្ធី


ចែករំលែក៖