ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ដឹក​ថ្ម​ និង​រថយន្ត​ដឹក​ប្រេង​ បុក​គ្នា​នៅ​ចំការ​ហ្លួង​ស្រុក​កំពង់​សិលា បណ្តាលឲ្យ​ អ្នក​បើក​បរ​២នាក់​រង​របួស​ធ្ងន់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ៖ ថ្ងៃទី​២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤និង១៥នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៣៧-១៣៨ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុមាន​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​កើតឡើង​ រវាង​រថយន្ត​ fuso ពណ៌សរ ស្លាកលេខ ព្រះសីហនុ​3A 4805 ដឹក​ថ្ម​ មានទិសដៅពីភ្នំពេញ មកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ​ បានបុក​គ្នា​ ជាមួយ​រថយន្តម៉ាក STERLING (អាមេរិកកាំង​ ដឹកសាំងក្រុមហ៊ុនតេឡា) ពណ៍ស-ខៀវ ស្លាកលេខភ្នំពេញ 3D4677បើកបរដោយឈ្មោះ រុង រឿន ភេទប្រុសអាយុ៤០ឆ្នាំមានទីលំនៅផ្លូវ១៤៣សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញក្នុងទិសដៅផ្ទុយគ្នា ។

គ្រោះថ្នាក់នេះបណ្តាលឲ្យ រងរបួសមធ្យម មនុស្ស ចំនួន ២នាក់អ្នកបើកបររថយន្តទាំងពីរបានបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកស្រែអំបិល ។

ចំណែករថយន្តទាំងពីរកម្លាំងផ្នែកជំនាញនឹងប៉ុស្តិ៍កំពុងត្រៀមរថយន្តពន្លត់អគ្គិភ័យការពារនៅកន្លែងកើតហេតុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖