ខេត្តព្រះសីហនុ ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤និង១៥នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៣៧-១៣៨ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត fuso ពណ៌សរ ស្លាកលេខ ព្រះសីហនុ3A 4805 ដឹកថ្ម មានទិសដៅពីភ្នំពេញ មកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ បានបុកគ្នា ជាមួយរថយន្តម៉ាក STERLING (អាមេរិកកាំង ដឹកសាំងក្រុមហ៊ុនតេឡា) ពណ៍ស-ខៀវ ស្លាកលេខភ្នំពេញ 3D4677បើកបរដោយឈ្មោះ រុង រឿន ភេទប្រុសអាយុ៤០ឆ្នាំមានទីលំនៅផ្លូវ១៤៣សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញក្នុងទិសដៅផ្ទុយគ្នា ។
គ្រោះថ្នាក់នេះបណ្តាលឲ្យ រងរបួសមធ្យម មនុស្ស ចំនួន ២នាក់អ្នកបើកបររថយន្តទាំងពីរបានបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកស្រែអំបិល ។
ចំណែករថយន្តទាំងពីរកម្លាំងផ្នែកជំនាញនឹងប៉ុស្តិ៍កំពុងត្រៀមរថយន្តពន្លត់អគ្គិភ័យការពារនៅកន្លែងកើតហេតុ ៕ ឆ្លាម សមុទ្រ