ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់យកសំណាញរុំខ្លួនជាប់ហើយហែលឆ្លងទឹកមិនរួច លង់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តសៀមរាប៖ ក្មេងប្រុសម្នាក់យកសំណាញរុំខ្លួនជាប់ហើយហែលឆ្លងទឹកមិនរួច លង់ស្លាប់យ៉ាងអាណោចអាធ័មនៅវេលាម៉ោងប្រហែល១៥និង៤៥នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចទឹកប្រឡាយថ្នល់ចាស់ខាងត្បូង ភូមិសួនសារ ឃុំយាង ស្រុកពួក ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដងថា រងគ្រោះឈ្មោះឃួន មេសា ភេទប្រុស អាយុ17ឆ្នាំ រស់នៅភូមិស្វាយ ឃុំសសរស្តម្ភ ស្រុកពួក មុខរបរកសិករ បានទៅបង់ត្រីនៅតំបន់តាមប្រឡាយថ្នល់ចាស់ (កន្លែងកើតហេតុ)ជាមួយបងប្រុសម្នាក់ទៀត ពេលទៅដល់កន្លែងបង់ត្រីជនរងគ្រោះគាត់ពុំទាន់បានបង់ត្រីទេ ដោយគាត់បានយកសំណាញ់រុំជុំខ្លួន ចុះហែលឆ្លងប្រឡាយទឹកពីមាត់ប្រឡាយខាងត្បូងទៅមាត់ប្រឡាយខាងជើង-ទាំងសំលៀកបំពាក់ និងមួក រំពេចនោះបងប្រុសរវល់ស្ទួចត្រី ស្រាប់តែងាកទៅមើលប្អូនហែលឆ្លងទឹកឃើញមួកអណ្ដែតទឹកទើបដឹងថា ប្អូនបានលង់លិចក្នុងទឹកហើយក៏រត់មករកអ្នកស្រុក និងរាយការណ៍មកសមត្ថិច្ចប៉ុស្តិ៍ជួយអន្តរាគមន៍ ។

ក្រោយសមត្ថកិច្ចនិង ប្រជាពលរដ្ឋទៅជួយមុជទឹករកជនរងគ្រោះលង់ទឹករយៈពេលប្រហែល30នាទី ក្រោយពីការលង់ទឹកបាត់ខ្លួន ទើបបានរកជនរងគ្រោះឃើញខ្លួនរុំជាមួយសំនាញ់និងបាត់បង់ស្មារតី ជួយសង្គ្រោះធ្វើចលនាបេះដូងនិងបញ្ជូនមកដល់មណ្ឌលសុខភាពយាង គ្រូពេទ្យបានពិនិត្យប្រាប់ថា ដាច់ដង្ហើមស្លាប់ហើយ ។

ការពិនិត្យរបស់នគរបាលប៉ុស្តិ៍ នៅកន្លែងកើតហេតុគឺ ឃើញថា ទឹកប្រឡាយ ទំហំទទឹង៦ម៉ែត្រ ជម្រៅ២,៥០ម៉ែត្រ ។ការពិនិត្យលើសាកសពឈ្មោះ ឃួន មេសា ខាងលើគឺពេលកើតហេតុ ស្លៀកខោ ខូវប៊យ វែងពណ៌ខៀវ ដាក់ខ្សែក្រវាត់ ពាក់អាវយឺតវែងពណ៌ខៀវទឹកប៉ិច និងមានសំណាញ់ជាប់ខ្លួន១ ។ លើខ្លួនសាកសពគ្មានស្លាកស្នាមគួរកត់សម្គាល់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ។

ជុំវិញហេតុការណ៍ខាងលើ គ្រួសារសពអះអាងថា ឈ្មោះឃួន មេសា ពិតជាស្លាប់ដោយការលង់ទឹកខ្លួនឯងពិតមែន ពុំពាក់ព័ន្ធបទឃាតកម្មនោះទេ មូលហេតុខ្វះការប្រុងប្រយ័ត្ន ៕ ប៊ុនរិទ្ធី


ចែករំលែក៖