ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សាបងប្អូនបង្កើត កាប់គ្នាដោយសារទំនាស់សំដី

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាប់នឹងពូថៅបណ្ដាលឲ្យរបួសធ្ងន់បានកើតឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៩និង១៥នាទី នៅចំណុចភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុកខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ប៉ែន សុខជាត ភេទប្រុស អាយុ១៩ ឆ្នាំ នៅភូមិនិម្មិត ឃុំទីពោស្រុកសន្ទុក ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះរត់គេចខ្លួនបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះ ត្រូវជាបងបង្កើតឈ្មោះ ប៉ែន ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក បណ្ដាលឲ្យ រងរបួសធ្ងន់ ស្ថានភាពស្លាកស្នាមរបួស មានរបួសជាច្រើនកន្លែងត្រូវចំទ្រូងខាងស្ដាំ និងដើមដៃខាងឆ្វេងនិងខាងស្ដាំ (មុតរយះលើសាច់)។

សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះរងការប៉ះទង្គិចពីឧបករណ៍មុតរឹង មូលហេតុបណ្ដាលមកពីទំនាស់ពាក្យសម្ដីនឹងគ្នា រវាងបងប្អូនបង្កើត។ ជនរងគ្រោះ ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យខត្តកំពង់ធំ ។

ករណីនេះ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវកសាងសំណុំរឿងតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖