ខេត្តព្រះសីហនុ៖ យុវជនម្នាក់បានយកភ្លើងដុតផ្ទះឪពុកខ្លួនឯងចោល កាលពីម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចភូមិ បត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
លោកវរសេនីយ៍ទោហួ យ៉ៃអធិការនគរបាលស្រុកព្រៃនប់បានប្រាប់អោយដឹងថា យុវជនបង្កហេតុឈ្មោះធៀម ធារ៉ា ហៅ អួង ភេទប្រុសអាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បានដុតផ្ទះឪពុកខ្លួនឯង ឈ្មោះ ធៀម វី អាយុ ៥០ឆ្នាំ មុខរបរ កសិករ មានទីលំនៅខាងលើ មូលហេតុបឋមថាបណ្តាលមកពីយុវជនរូបនេះ មើលទៅទំនងជាមានសតិមិនសូវល្អនិងខឹងរករឿងឪពុក ។
ផ្ទះនេះធ្វើពីឈើប្រកសង័្កសីទំហំ៥,៥០ម គុណ ៦ម៉ែត្រ ឆេះខូចខាតអស់ទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះ គិតជាទឹកប្រាក់អស់ប្រហែលចំនួន ៣ ៥០០ ដុល្លារ និងលុយត្រៀមទុកធ្វើផ្ទះថ្មី ក៏ឆេះអស់ទាំងស្រុងដែរចំនួនន១២.០០០ដុល្លាទៀត។
បើតាមលោកអធិការបញ្ជាក់ថា យុវជនបង្កហេតុ នគរបាលបានឃាត់ខ្លួន ហើយនាំយកទៅអនុវត្តន៍តាមច្បាប់ ៕ឆ្លាម សមុទ្រ