ព័ត៌មានទាន់ហេតុការណ៍៖

សិស្សានុសិស្សសាលាបឋមសិក្សាចំនួន៣ ស្នើនិងសិស្សចំនួន២០៨នាក់ ទទួលបានសំភារៈសិក្សាពី មូលនិធិសមាគមន៍ស្នាដៃនារីខ្មែរ សាឡន

ចែករំលែក៖

ខេត្តកំពង់ចាម-កំពង់ឆ្នាំង៖ សិស្សានុសិស្សចំនួន២០៨នាក់ នៃសាលាបឋមសិក្សាចំនួន៣ បានទទួលអំណោយជាសំភារៈសិក្សាពីមូលនិធិសមាគមន៍ស្នាដៃនារីខ្មែរ សាឡន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ មានជា ប៊ុិច ,សៀវភៅ ,ខ្មៅដៃ ,ក្តាខៀន គូល័រ ,ដែកឈាន,ផ្តល់អោយតាមរយៈតំណាងសហគ្រាស ស្នាដៃនារី សាឡន ជាមួយនិងទិសស្លោកថា៖ «អភិវឌ្ឍន៍ សេចក្តីស្រឡាញ់ ទំនុកចិត្ត»។

អំណោយជាសំភារៈសិក្សាទាំងនេះខាងតំណាងសហគ្រាស ស្នាដៃនារី សាឡន បានយកចែកជូនដល់សិស្សានុសិស្សដែលកំពុងសិក្សាមានដូចជា៖ ១-សាលាបឋមសិក្សាអំណរកុមារ ស្ថិតក្នុងភូមិ -ឃុំព្រីងជ្រុំ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម មានចំនួន១១២នាក់ ២-សាលាបឋមសិក្សាអំណរកុមារ ស្ថិតនៅភូមិ ប៉ាតឡាង ឃុំពង្រ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំនួន៣៥នាក និងទី៣-សាលាបឋមសិក្សាអំណរកុមារ ភូមិទំនប់ ឃុំពង្រ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំនួន៦១នាក់។ ក្នុងនោះសិស្សម្នាក់ៗខ្លះទទួលបាន សៀវភៅចំនួន៦ក្បាល ,ប៊ុិច៤ដើម ,ខ្មៅដៃ២ដើម ,ក្តារខៀនសរសេរចំនួន១ ,ដែកឈានចំនួន១ ,គូល័រ១ប្រអប់។ ដោយឡែកសិស្សខ្លះទៀតទទួលបាន សៀវភៅសិក្សាក្នុងម្នាក់ចំនួន១០ក្បាល ,ប៊ុិច៤ដើម ខ្មៅដៃ២ដើម ,ក្តារខៀនសរសេរចំនួន១ ,ដែកឈានចំនួន១ ,គូល័រ១ប្រអប់។

លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសពីមូលនិធិសមាគម ស្នាដៃនារីខ្មែរ សាឡន បានជួយសម្រួល សម្រាល ដល់ការលំបាក ខ្វះខាតនូវបញ្ហាសំភារៈជូនសិស្សតាមទីជនបទដាច់ស្រយ៉ាល និងជួយសង្គមដើម្បីបណ្តុៈនូវធនធានមនុស្សអោយកាន់តែរីកចម្រើន។

តំណាងសហគ្រាស ស្នាដៃនារី សាឡន ជាមួយនិងទិសស្លោកថា៖ «អភិវឌ្ឍន៍ សេចក្តីស្រឡាញ់ ទំនុកចិត្ត» ពួកគាត់ពេញចិត្តនិងផ្តល់សំភារៈសិក្សានេះជូនដល់ក្មួយៗ ដើម្បីជាមធ្យោបាយសម្រាប់ការសិក្សាប្រចាំថ្ងៃ និងជាឆន្ទៈកើតចេញពីចិត្តសប្បុរសធម៍ ជួយសង្គមតែប៉ុណ្ណោៈ នៃទឹកចិត្តខ្មែរជួយខ្មែរ ស្រឡាញ់សន្តិភាព ៕ សិលា


ចែករំលែក៖