ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយប្រជាពលរដ្ឋ បានប្រទះឃើញសាកសពនារីវ័យក្មេងម្នាក់ អណ្តែតទឹកតាមដងទន្លេបាសាក់ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៣និង៣៥នាទី រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ក្នុងក្រុមទី៦១ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សាកសពនារីរងគ្រោះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ មានសភាពហើមស្អុយទៅហើយ ពាក់អាវយឺត ពណ៌ខ្មៅដៃខ្លី ស្លៀកខោខ្មៅជើងវែង ផ្កាប់មុខ ត្រូវប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍ជូនសមត្ថកិច្ច ចុះត្រួតពិនិត្យ និងជួលទូកអូសយកសពមកច្រាំង ដើម្បីធ្វើកោសល្យវិច័យបានបញ្ជាក់ថា ស្លាប់ដោយសារតែលង់ទឹក មិនពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ។
បច្ចុប្បន្នសពត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តឫស្សីសាញ់ ដើម្បីស្រាវជ្រាវរកសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ