ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះម៉ាស៊ីនរថយន្តសាំយ៉ុងដឹកអីវ៉ាន់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តសាំយ៉ុងដឹកអីវ៉ាន់បើកបរសុខៗស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះម៉ាស៊ីននិងកៅអីបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់ភ្លើង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០៖១៥នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវលេខ៧០ កែងផ្លូវR៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីតៃកុងរថយន្តឈ្មោះសុខ ណា អាយុ១៩ ស្នាក់នៅចំការដូង បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់និងគ្នាគាត់ម្នាក់ទៀតបានបើករថយន្តសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-6808 ដឹកឥវ៉ាន់(ខោទឹកនោមកូនក្មេង) ចេញពីកន្លែងនៅជិតអង់តែនទួលគោក ក្នុងទិសដៅពីលិចមកកើត លុះធ្វើដំណើរមកចំណុចកើតហេុស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះម៉ាស៊ីននិងរាលដាលដល់កៅអី ពេលនោះពួកទាំង២នាក់បាននាំគ្នាជញ្ចូនឥវ៉ាន់ចេញពីរថយន្ត ហើយគាត់ និងបងប្អូនប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់អស់៣បំពុងទើបរលត់ទៅវិញនៅវេលាម៉ោង១០៖៣០នាទីថ្ងៃដដែល ហើយនៅក្នុងហេតុការនេះមិនមាននរណាម្នាក់រងរបួសនោះទេ ៕ជ្រោយពេជ្រ


ចែករំលែក៖