ព័ត៌មានទាន់ហេតុការណ៍៖

ទុករយះពេល១សប្ដាហ៍​ ដល់ម្ចាស់ផ្ទះ និង អាជីវករលក់ដូរលើផ្លូវសាធារណៈ​ ចំណុចមុខគល់ស្ពានព្រះមុនីវង្សចាស់​ ឲ្យរុះរើចេញជាកំហិត​

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​បានជំរុញឲ្យ អភិបាលខណ្ឌទាំង១៤ ចុះណែនាំក្រុមអាជីវកលក់ដូរតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ មិនឲ្យរំលោភលើចិញ្ជើមផ្លវលើស១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាទុកចិញ្ជើមផ្លូវសម្រាបអ្នកថ្មើរជើង ជនពិការភាពធ្វើដំណើរ។

ជាក់ស្ដែងនៅព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ លោក​ រស់​ សុភក្ត័​ អភិបាលរងខណ្ឌ​ បានដឹកនាំកិច្ចប្រជ៉ំ​ ជូនដំណឹង​ ដល់ម្ចាស់ផ្ទះ និង អាជីវករលក់ដូរលើផ្លូវសាធារណៈ​ ចំណុចមុខគល់ស្ពានព្រះមុនីវង្សចាស់​ តាមបណ្តោយផ្លូវជាតិលេខ​១​ កែងផ្លូវលេខ​៣៦៩​ ស្ថិតក្នុងភូមិកណ្តាល​ សង្កាត់​ច្បារអំពៅ​២​ ដោយទុករយះពេល១សប្ដាហ៍​ ឲ្យរុះរើចេញជាកំហិត​។

វិធានការថ្មីនេះអាជ្ញាធរខណ្ឌមិនមានការយោគយល់ឡើយ ព្រោះកន្លងមកកម្លាំងសន្តិសុខបានចុះណែនាំ និងរៀបចំសណ្តាប់ធ្នាប់ជារៀងរាល់ថ្ងៃដើម្បីកុំឲ្យលក់ដូរលើផ្លូវធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ ស្ទះចរាចរ ។ ការណែនាំច្រើនលើកច្រើនសារមិនត្រូវបានអ្នកលក់ដូរអនុវត្តតាមអាជ្ញាធរឡើយ ថែមទាំងខឹងសម្បារមកលើកងកម្លាំងដែលចុះរៀបចំសណ្តាប់ធ្នាប់ និងប្រើពាក្យសម្តីមិនសមរម្យមកអាជ្ញាធរទៅវិញ ។ ផ្តើមចេញពីការផ្គើន និងចំណាត់ការ ឥឡូវនេះអាជ្ញាធរខណ្ឌលែងយោគយល់ទៀតហើយដោយទុករយៈពេល១សប្តាហ៍ ឲ្យអ្នកលក់លើផ្លូវទាំងអស់នៅចំនុចគល់ស្ពានព្រះមុនីវង្សចាស់ត្រើយខាងកើតរើចេញជាកំហិត ។

ដូច្នេះសូមបងប្អូនអាជីវករទាំងអស់ចូលរួមសហការជាមួយអជ្ញារធរក្នុងការរៀបចំសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយដើម្បីសោរភ័ណ្ឌភាពទីក្រុង ៕ សណ្តោស


ចែករំលែក៖