ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ហាមលក់ និង ប្រើប្រាស់ឱសថ Medical Care ដែលផ្សព្វ​ផ្សាយ​លក់​លើបណ្ដាញសង្គមហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្មីៗនេះ ក្រសួងសុខាភិបាល សូមជម្រាបជូន ដំណឹងដល់សាធារណជនទាំងអស់ជ្រាបថា មានគណនីហ្វេសប៊ុកឈ្មោះ Medical Care កំពុងផ្សព្វផ្សាយលក់ឱសថយីហោ EYE BEAUTY និងឱសថជាច្រើនមុខផ្សេងទៀត គ្មានបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាពគ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ និង គ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយពីក្រសួង សុខាភិបាលឡើយ ។

យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដើម្បីចៀសវាងខាតបង់ប្រាក់កាស់ និង ប៉ះពាល់ដល់សុខភាព ឬ អាចឈានដល់ការបាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូម ជម្រាបជូនសាធារណជនទាំងអស់ ឈប់ប្រើប្រាស់ឱសថទាំងនេះបន្តទៀត ។

ក្រសួងសុខាភិបាល តម្រូវឱ្យម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បញ្ឈប់ការនាំចូល លក់ ចែកចាយ និង ផ្សព្វផ្សាយផលិតផលឱសថទាំងនេះ ជាបន្តទៀត ព្រមទាំងប្រមូលផលិតផល ទាំងនោះ មកវិញ ដើម្បី កម្ទេចចោល។

ក្រសួង សុខាភិបាល នឹងមាន វិធានការតឹងរឹង ចំពោះម្ចាស់គណនីហ្វេសប៊ុក ហ្វេសប៊ុកឈ្មោះ Medical Care ដែលបាននាំចូល លក់ ចែកចាយ និង ផ្សព្វផ្សាផលិតផលឱសថ ខាង លើនេះ ទៅ តាម ផ្លូវច្បាប់ ស្តីពីវិសោធន កម្មច្បាប់ ស្តីពីការ គ្រប់គ្រងឱសថ ជា ធរមាន ។

សេចក្តីប្រកាសដដែលសង្កត់ធ្ងន់ថា ករណីបានជួប ឬ ប្រទះឃើញជនណាកំពុង លក់ ចែក ចាយ ឬ ផ្សព្វផ្សាយ ផលិតផលឱសថខាងលើនេះ សូមប្រញាប់ ផ្តល់ ព័ត៌មាន ឬ ត្រូវការ ព័ត៌មាន បន្ថែម ពី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និង គ្រឿង សម្អាង សូមទំនាក់ ទំនង តាមទូរស័ព្ទ លេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤៕ សតារា


ចែករំលែក៖