ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានធ្វេីសកម្មភាពកាច់សោ.កម៉ូតូមួយគ្រឿងបានសម្រេច ខណ:ជិះចេញស្រាប់តែប្រជាពលរដ្ឋឃេីញទាន់ស្រែកថា ចោរៗ និងរត់ដេញតាម ត្រូវជនសង្ស័យដកកាំភ្លេីងខ្លីបាញ់មួយគ្រាប់ដេីម្បីគំរាមហេីយគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្រោយរោងចក្រ QMI ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះដាក លក្ខិណា ភេទស្រីអាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកេីតហេតុខាងលេី ។
ម៉ូតូដែលជនសង្ស័យលួចនោះម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GI 3949 ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុ រូបគាត់បានចេញពីធ្វេីការរោងចក្រហេីយបានទុកម៉ូតូនៅខាងក្រោម និងចាក់សោ.កត្រឹមត្រូវរួចឡេីងទៅហូបបាយនៅបន្ទប់ជាន់លេី។ បន្ទាប់មកស្រាប់តែមានកូនម្ចាស់ផ្ទះឡេីងប្រាប់ថាមានចោរលួចម៉ូតូទៅបាត់ហេីយភ្លាមនោះរូបគាត់ក៏ចុះមកមេីលត្រូវបានប្រជាពលរដ្ឋដេញតាមនិងស្រែកថាចោរៗតែត្រូវជនសង្ស័យដកកាំភ្លេីងពីចង្កេះបាញ់ចំនួន១គ្រាប់ដេីម្បីគំរាមរួចគេចខ្លួនបាត់។
ក្រោយកេីតហេតុជនរងគ្រោះរត់ទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣ ដេីម្បីងាយស្រួលស្រាវជ្រាវនិងកំណត់មុខសញ្ញាតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ