ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើងជាង​៦០នាក់ ពាក់ព័ន្ធបាតុកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ 

ចែករំលែក៖

បាតុកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ មានសញ្ញាអាក្រក់ទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ​ដោយមិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ​។​ តាមការលើកឡើងពីក្រសួងសុខាភិបាលអ៊ីរ៉ាក់បានបញ្ជាក់ថា​មកទល់ពេលនេះ គិតចាប់តាំងពីថ្ងៃទី ២៥​ខែតុលាមកទល់ពេលនេះ មានអ្នកស្លាប់ កើនឡើងរហូតដល់ទៅ​២៥នាក់ និងរងរបួសរាប់ពាន់នាក់ ផ្សេងទៀត​។

សារព័ត៌មានស៊ីអិនអិន បានផ្សាយថា អ្នកស្លាប់​ដោយអំពើបាតុកម្ម​នៅទីក្រុងបាដាដ ប្រ ទេស អ៊ីរ៉ាក់​បានកើនឡើង​៦២នាក់ ។ ប៉ូលិស​បានបាញ់ឧស្ម័ន​បង្ហូរទឹកភ្នែក និងគ្រាប់​កាំភ្លើង​កៅស៊ូ ដើម្បីបំបែកហ្វួងបាតុកម្ម​​ហិង្សា ។ 

បាតុករ​ជាច្រើន​ពាន់នាក់​បាន​នាំគ្នាធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការអត់ការ ងារ ធ្វើ, អំពើពុករលួយរបស់រដ្ឋាភិបាល ក៏ដូច​ជាកង្វះសេវាកម្មជាមូលដ្ឋាន​ជាដើម។ ប្រភពបាន បញ្ជាក់ថា មនុស្ស​ ២ ៥៩២នាក់ផ្សេងទៀត​បានរងរបួសធ្ងន់ និងស្រាល​ដោយ សារ បាតុកម្ម ​ប៉ុន្មានថ្ងៃចុងក្រោយនេះ ។   

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ យ៉ាងហោចណាស់មនុស្ស​១២នាក់​បានស្លាប់ ដោយ សារតែ​បាតុកម្ម​ដុតបំផ្លាញ​អគារការិយាល័យ​គណបក្ស​នយោបាយ​មួយ ស្ថិតនៅភាគខាង ត្បូង​របស់អ៊ីរ៉ាក់ ។ នៅពេលនេះ ប៉ូលិស​បាននិងកំពុងបើកការស៊ើបអង្កេត អ្នកដែល ជាមេខ្លោង​បង្កអគ្គិភ័យនោះហើយ ។ កម្លាំងសន្តិសុខបានប្តេជ្ញាអនុវត្តច្បាប់ប្រឆាំងភេរវកម្ម ទប់ទល់ជាមួយ​បាតុករដែល​ប្រើអំពើហិង្សាដ៏រីករាលដាលនោះ ។ 

គួររំលឹកផងដែរថា កាលពីដើមខែតុលា ឆ្នាំ២០១៩ កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់​បានសម្លាប់បាតុករ​អស់ជាង១០០នាក់ផងដែរ និងបណ្តាលឲ្យរងរបួស​ជាង ៥ ០០០ នាក់ អំឡុងពេល​បាតុកម្ម​មួយមានរយៈពេលចំនួន៦ថ្ងៃនោះ ៕


ចែករំលែក៖