ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជាពលករខ្មែរ ចងកសម្លាប់ខ្លួនសង្ស័យមានជំងឺសសៃប្រសាទ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: បុរស​ពលករ​ខ្មែរ​ មាន​ជំងឺ​ខួរ​ក្បាល​ចងក​សម្លាប់​ខ្លួន​ឯងកាល​ពី​វេលាម៉ោង​ព្រឹក​ថ្ងៃ​អង្គារ​ ទី​២៩​ ខែ​តុលា​ ឆ្នាំ​២០១៩​ មាន​ករណី​ បុរស​ពលករ​ខ្មែរ​ ម្នាក់​ ឈ្មោះ​ ជា​ ចាន់​ ភេទ​ប្រុស​ អាយុ​ ៤៤​ឆ្នាំ​ បាន​ចង​ក​សម្លាប់​ និង​ដេីមឈេី​ មួយ​កន្លែង​ នៅ​ក្នុង​តំបន់​ បានបឹង​ ស្រុកសុីរ៉ាឆា​ ខេត្ត​ឈុន​បុរី​ ប្រទេស​ថៃ​។

​យោង​តាម​ប្រភព​ពី​កូន​ប្រុស​អ្នក​ស្លាប់​ បាន​អោយ​ដឹង​ថា​ ឪពុក​គាត់​ជា​កម្មករ​សំណង់​ធ្វើ​ការ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ ដោយ​មាន​ជំងឺ​ប្រចាំ​កាយ​គឺជំងឺផ្នែកខួក្បាល​ មុន​ពេល​កេីតហេតុ​ ឪពុក​គាត់​បាន​ រអ៊ូ​ចង់​វិល​ត្រឡប់​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​កម្ពុជា​វិញ​ ប៉ុន្ដែ​ព្រឹក​ឡើង​ស្រាប់​តែ​ប្រទះ​ឃើញ​ឪពុក​មកចងក​និងដើម​ឈើ​ ក្បែរ​កន្លែង​ធ្វើការ​ទៅ​វិញ​ ។

ក្រោយ​ពេល​កេីតហេតុ​កម្លាំង​សមត្ថកិច្ច​តម្រួត​ តំបន់​បានបឹង​ បាន​ចុះធ្វេីការ​ត្រួត​ពិនិត្យ​កន្លែង​កើត​ហេតុ​ និង​បញ្ជូន​សាកសព​យកទៅ​មន្ទីរពេទ្យ​ដេីម្បី​កោសល្យ​វិច័យ​ រួច​ប្រគល់​ជូន​សាច់ញ្ជាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ នីមវណ្ណា


ចែករំលែក៖