ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអចលនទ្រព្យធំមួយរបស់ចិន យកប្រទេសកម្ពុជាជាគោលដៅយុទ្ធសាស្រ្តក្នុងការពង្រឹកការវិនិយោគ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីពង្រឹកកាវិនិយោគអចលនទ្រព្យនៅប្រទេសកម្ពុជាឲ្យកាន់តែខ្លាំងបន្ថែមទៀត ក្រុមហ៊ុនអចលនទ្រព្យធំមួយរបស់ចិន បានជ្រើសរើសយកប្រទេសកម្ពុជាជាគោលដៅយុទ្ធសាស្រ្តក្នុងការពង្រឹកការវិនិយោគទៅដល់ប្រទេសអាស៊ានផ្សេងទៀត ។

នៅក្នុងសន្និសីទស្តីពីលទ្ធផលសម្រេចបាននៃការជួលទីតាំងក្នុងផ្សារទំនើប ព្រីនស៍ហ័នយូ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អចលនទ្រព្យរបស់ក្រុមហ៊ុនព្រីនស៍ហ័នយូរៀលអ៊ិស្ទេតបានប្រព្រឹត្តទៅនៅថ្ងៃទី២៦ខែតុលាថ្មីៗនេះលោកLEI BO អគ្គនាយកក្រុមហ៊ុនព្រីនស៍ហ័នយូរៀលអ៊ិស្ទេត  លោកzhang rui jun ប្រធានប្រតិបត្តិក្រុមហ៊ុនព្រីនស៍ហ័នយូរៀលអ៊ិស្ទេត  លោក wen quan hua អ្នកគ្រប់គ្រងទូទៅផ្សារទំនើប ព្រីនស៍ហ័នយូ លោកស្រី Jin danអនុប្រធានប្រតិបត្តិក្រុមហ៊ុនព្រីនស៍ហ័នយូរៀលអ៊ិស្ទេត និងអ្នកជំនួយប្រហែលមួយរយនាក់បានចូលរួមកម្មវិធីនេះ ។

លោកLEI BO បានមានប្រសាសន៍ថា ក្នុងមូលដ្ធានគំរោងការជាយុទ្ធសាស្រ្តទូទាំងពិភពលោកក្នុងឆ្នាំ២០១០ ក្រុមហ៊ុនព្រីនស៍ហ័នយូបានចូលមកវិនិយោគនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦កន្លងមកនេះ ហើយបានវិនិយោគកាន់តែច្រើនឡើងៗក្នុងប្រទេសកម្ពុជា ។

លោកបានបន្តថា ក្រុមហ៊ុនព្រីនស៍ហ័នយូរៀលអ៊ិស្ទេតយកប្រទេសកម្ពុជាជាគោលដៅយុទ្ធសាស្រ្ត ជាពិសេសគឺរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ ក្នុងការពង្រីកការវិនិយោគទៅដល់ប្រទេសចំនួន៦ទៀតក្នុងទីក្រុងចំនួន១០លើពិភពលោក ដើម្បីអនុវត្តគម្រោងយ៉ាងតិចចំនួន១៥ ហើយរហូតមកដល់ពេលនេះក្រុមហ៊ុនព្រីនស៍ហ័នយូរៀលអ៊ិស្ទេតបានវិនិយោគជោគជ័យជាមួយគម្រោងជាច្រើនក្នុងរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ ។

គម្រោងទាំងនោះរួមមាន: Prince Huan Yu Center , Prince Huan Yu Golden Bay , Prince Huan Yu Financial Tower និងគម្រោងជាច្រើនទៀតដែលមានទីតាំងខុសៗគ្នា បានបង្កើតការងាររាប់ពាន់កន្លែងដល់ប្រជាជនកម្ពុជា និងបានរួមចំណែកទាក់ទាញវិនិយោគគិនមកវិនិយោគនៅប្រទេសកម្ពុជាផងដែរ។

ជាពិសេសបានជួយជម្រុញអោយប្រទេសកម្ពុជាអភិវឌ្បន៍ទីក្រុងកាន់តែស្របតាមលក្ខណៈអន្តរជាតិ ធ្វើអោយប្រជាជនទាំងក្នុងនិងក្រៅប្រទេសកាន់តែទទួលស្គាល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសមើលឃើញយ៉ាងច្បាស់ថារាជធានីភ្នំពេញនិងខេត្តព្រះសីហនុពិតជាអភិវឌ្បន៍យ៉ាងលឿនពិតប្រាកដមែន។ ដោយក្នុងខេត្តព្រះសីហនុដែលមានប្រជាជនសរុបប្រហែល៣០ម៊ឺននាក់ រហូតមកដល់ពេលនេះ នៅពុំទាន់មានអគារពហុបំណងតាមស្តង់ដាអន្តរជាតិនៅឡើយទេ។

លោកបានមានប្រសាសន៍ថា៖ ផ្សារទំនើប ព្រីនស៍ហ័នយូនឹងបើកសម្ភោធជាផ្លូវការនៅចុងឆ្នាំនេះ នឹងក្លាយទៅជាមជ្ឈមណ្ឌលទិញទំនិញដ៏ធំជាងគេក្នុងក្រុងព្រះសីហនុ ដោយរហូតមកដល់ពេលនេះបានទាក់ទាញក្រុមហ៊ុនផលិតផលម៉ាក់ល្បីៗជាង១០០ ដែលជាលទ្ធផលគួរជាទីមោទនរបស់ក្រុមហ៊ុន ។

លោកបានបន្តថា ដោយក្នុងនោះមានក្រុមហ៊ុនជាច្រើនដូចជា Coach , Starbucks , ADIDAS , Pedro , TEN11 , Samsoniteនិងហាងល្បីៗជាច្រើនទៀតកំពុងធ្វើការជួលជុងតែងលំអហាងរបស់ខ្លួនផងដែរ ដូចជាWINK KTV និងកន្លែងកំសាន្តជាច្រើនទៀត ។ ជាពិសេសក៏មានក្រុមហ៊ុនល្បីៗក្នុងប្រទេសកម្ពុជា ដូចជាLegend Cinemaជាដើម ប្រាកដជានាំមកបទពិសោធន៍ថ្មីៗដល់អតិថិជនក្នុងខេត្តព្រះសីហនុ។

លោកបានមានប្រសាសន៍ថា យើងអាចគិតឃើញថា នៅពេលផ្សារទំនើប ព្រីនស៍ហ័នយូបើកសម្ភោធជាផ្លូវការរួច មិនត្រឹមតែអាចបំពេញតំរូវការរបស់អតិថិជនប៉ុណ្ណោះទេ នឹងថែមទាំងក្លាយជាកន្លែងជួបជំដែលល្អបំផុតក្នុងខេត្តព្រះសីហនុនិងភាគខាងត្បូងនៃប្រទេសកម្ពុជា ៕ស តារា


ចែករំលែក៖